ពិធីបើកព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តជាផ្លូវការក្នុងឪកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤

0

សៀមរាប: ពិធីបើកព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តក្នុងឪកាសពិធីបុណ្យចូលឆ្នាំប្រពៃណី នាព្រឹកថ្ងែទី១៣ ខែមេសា ឆ្នា២០២៤នេះ វត្តមានដ៍ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបនិងលោកជំទាវ ។


ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកាអង្គពិធីទាំងមូលក្នុងខេត្តសៀមរាប។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សៀមរាប បានមានប្រសាសន៍ថា ក្រោមការដឹកនាំ ដោយឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មុខងារសាធារណៈនិងជា ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ក្រុមគ្រួសារ សភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបតែងតែបានរៀបចំនិងសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ដើម្បីរៀបចំអង្គរសង្ក្រាន្តព្រមទាំងសម្រេចបានលទ្ធផលជាច្រើនកន្លងមកដូចជានៅក្នុងឆ្នាំ ២០១៩បានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត បានរៀបចំឡើងនៅសួនច្បាបព្រះរាជដំណាក់ក្នុងក្រុងសៀមរាបដែលទទួលបានលទ្ធផលជាទីមោទិកៈនៅក្នុងឆ្នាំ ២០២២ បានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឡើងវិញដែលរៀបចំនៅសួនច្បារព្រះរាជដំណាក់ក្នុងក្រុងសៀមរាបនិងបរិវេណប្រាសាទចៅសាយទេវតាទទួលបានលទ្ធផលល្អប្រសើរ។ឯកឧត្តមបន្តថាបន្ទាប់ពីខកខានអស់រយៈពេលពីឆ្នាំ២០២០និង២០២២ដោយមានការផ្ទុះឡើងនៃការរីរាលដាលជំងឺ covid 19នៅឆ្នាំ ២០២៣បានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដើម្បីអបអរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរអង្ក្រាន្តដោយមានការរៀចំកំសាន្តធំៗជាច្រើនផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបបានថ្លែងក្នុងបើក“ពិធីបើកព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ២០២៤” ដែលនៅសល់ប្រមាណ១៤ម៉ោងទៀត ទេវ តាឆ្នាំថ្មីនឹងមកជំនួសទេវតាឆ្នាំចាស់។ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តពិតជាបានផ្តល់ឱកាសឱ្យយើង មកជួបជុំ មហាគ្រួសារខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ បាននាំមកនូវបទពិសោធន៍ជាច្រើន ដែលត្រូវបានយក មកដាក់បញ្ចូលក្នុងការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំថ្មីនេះ កាន់តែល្អប្រសើរឡើងថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍បម្តថាក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះអាជ្ញា ធរខេត្ត ក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងស្ថាប័នទាំងអស់ ដែលបានចូលរួមគាំទ្រចំពោះសកម្មភាព របស់យុវជន ដែលរៀបចំអង្គរសង្ក្រាន្តកន្លងទៅ និងជាពិសេសនៅក្នុងឆ្នាំនេះ ដូចឯកឧត្តម អភិបាលខេត្តបាន លើកឡើង។ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំ ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលបានផ្តួចផ្តើមរៀបចំជាមួយនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈ ពេល១០ឆ្នាំជាប់ៗគ្នា មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានបង្ហាញពីគំនិតច្នៃប្រឌិតរបស់យុវជន ជំនាន់ក្រោយ ក្នុងការចូលរួមថែរក្សាការពារវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិយើង។ពិធីបើកព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តជាផ្លូវការក្នុងឪកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤

ឯកឧត្តម នាយឧត្តមសេនីយ៍ បញ្ជាក់ថា តាមរបាយការណ៍សង្ខេបរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានជម្រាបជូនពីការត្រៀមរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រា ២០២៤នេះ មានពីរតំបន់ធំៗ “តំបន់ទី១”នៅសួនច្បារព្រះរាជដំណាក់ និង តំបន់ទី២ នៅតាមដងស្ទឹង សៀមរាប ដោយមានរៀបចំកម្មវិធីជាច្រើន ដូចជា កម្មវិធីសាសនា ការសម្តែងសិល្បៈបុរាណប្រពៃណី និងល្បែង ប្រជាប្រិយ, ការដាក់តាំងបង្ហាញ លក់ផលិតផលម្ហូបអាហារ និងផលិតផលសិប្បកម្មទៀតផង ។
ឯកឧត្តមក៍បានថ្លែងអំណរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ បច្ចុប្បន្ននេះ។ សរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន មហាជន ដែលបានរួមគ្នាសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរជាតិអប្សរា មន្ទីរអង្គ ភាពពាក់ព័ន្ធ បានរៀបចំកម្មវិធីបើកព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ២០២៤ នាពេលនេះដំណើរការដោយរលូន តាមកម្មវិធីគ្រោងទុក។
សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជា មូលដ្ឋានគ្រឹះដ៏រឹងមាំ និងជារតនៈវត្ថុមិនអាចកាត់ថ្លៃបាន សម្រាប់ប្រទេសជាតិ និងប្រជាជនយើង ក៏ដូចជាការ ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលប្រឈមគ្រប់បែបយ៉ាងជាមួយនឹងការប្តេជ្ញាចិត្តឥតងាករេ ក្នុងការកែ ទម្រង់ដឹកនាំប្រទេស ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យជូនជាតិ មាតុភូមិ។ សន្តិភាព ស្ថិរភាពនយោបាយ គឺជាកត្តា ស្លាប់រស់មិនអាចខ្វះបាន ក្នុងការផ្តល់ឱកាសសម្រាប់យើងទាំងអស់គ្នាសប្បាយរីករាយ និងអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ដូចនេះ យើងត្រូវការពារសមិទ្ធផលដែលសម្រេចបាននាពេលកន្លង មក ឱ្យបានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ។
រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរ- ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជារាជរដ្ឋាភិបាលបន្តវេនថ្មី បាននិងកំពុង ដំណើរការក្នុងជំហានដ៏ស្វាហាប់ មានឆន្ទៈមោះមុតពិតប្រាកដ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើ ប្រទេសជាតិ និងប្រជាជន។ ជាក់ស្តែង រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងបន្តអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់ វិស័យ ក្នុងនោះបានថែរក្សា និងលើកស្ទួយនូវវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏រុងរឿង ផ្តល់ឱកាសដល់យុវជន ក្នុងការចូលរួមដោយស្ម័គ្រចិត្ត ផ្លាស់ប្តូរបទពិសោធន៍ ក្នុងកិច្ចការងារសង្គម និងបង្កើននូវភាពស្និទ្ធស្នាល សាមគ្គី ភាពក្រោមបរិយាកាសសប្បាយរីករាយ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលជម្រុញលើកកម្ពស់ស្មារតីមោទនភាពជាតិ មនសិការស្នេហាជាតិ ភាពជា ម្ចាស់នៃការថែរក្សាកេរ្តិ៍តំណែល វប្បធម៌ប្រពៃណី និងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន តាមរយៈបំផុសឱ្យប្រជាជនខ្មែរគ្រប់រូបចូលរួមជាកម្លាំងចលករក្នុង កិច្ចអភិរក្សលើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិឱ្យបានស្ថិតស្ថេរ គង់វង្ស រីកចម្រើនតរៀងទៅ ៕