ដើម្បីបង្កើនកម្លាំងទាហានសម្រាប់ ធ្វើសង្គ្រាមអាទិទេពក្នុងការបង្កើតរដ្ឋ អ៊ិស្លាម ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS នៅ ប្រទេសអ៊ីរ៉ាក់ និងស៊ីរីបានចាប់កុមារជា ច្រើនរយនាក់ដើម្បី“ប្ដូរខួរក្បាល” និង ហ្វឹកហ្វឺនឱ្យក្លាយជាទាហានបម្រុងដែល មានប្រសិទ្ធភាពបំផុតក្នុងការធ្វើ សង្គ្រាមនៅពេលអនាគត ។
នៅក្នុងបទសម្ភាសន៍មួយនៅតំបន់ ភៀសខ្លួនមកពីស្រុក កូបានី នៅព្រំដែន ស៊ីរី ៦គ្រួសារនៅទីនោះបានរៀបរាប់ពី រឿងរ៉ាវកូនប្រុសរបស់ខ្លួនត្រូវក្រុម IS ចាប់យកទៅបាត់ ហើយ“ប្ដូរខួរក្បាល” ធ្វើឱ្យកុមារដែលពួកគេទាំងអស់មាន សភាពខុសប្រក្រតី ។ តាមការរៀបរាប់ សិស្ស១៤៩នាក់ដែលក្រុមIS ចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែឧសភា នៅទីក្រុង អា ឡែប៉ូ ប្រទេសស៊ីរី ។
លោក ហាមីត ដែលមានកូនប្រុស ម្នាក់ក្នុងចំណោមសិស្ស១៤៩នាក់បាន រៀបរាប់ឱ្យដឹងថា
នៅពេលកូនប្រុស របស់លោកត្រូវក្រុមIS ចាប់ខ្លួនមិន ឃើញត្រឡប់មកផ្ទះវិញរយៈពេលជាង មួយសបា្ដហ៍ ។ នៅពេលនោះក៏មាន មនុស្សម្នាក់ចៃដន្យឃើញលេខទូរស័ព្ទ របស់ក្រុមIS សម្រាប់ទំនាក់ទំនងតាម បណ្ដាញអ៊ិនធឺណេត ។ ពេលនោះលោក ហាមីត បានទូរស័ព្ទទៅកាន់លេខទូរស័ព្ទ នោះ ហើយក្រុមIS ក៏បានឱ្យទូរស័ព្ទទៅ កាន់កុមារម្នាក់និយាយ ។ ពេលនិយាយ តាមទូរស័ព្ទ កុមាររូបនោះមានអារម្មណ៍ ភ័យខ្លាចជាខ្លាំង និងយប់មិនឈប់នោះ ឡើយ ។ លោកក៏មិនអាចនិយាយអ្វីបាន ក្រៅពីយំដែរ ដោយឃើញថាខ្លួនអសមត្ថ ភាពក្នុង
ការជួយដល់កូនរបស់ខ្លួន ។
ប្រមាណនាទីក្រោយមក មេដឹកនាំ ក្រុមIS ក៏បានលើកទូរស័ព្ទនោះនិយាយ វិញ ដោយដាក់លក្ខខណ្ឌថា កុមារទាំង នោះត្រូវបានដោះលែងលុះត្រាណាតែ ក្រុមIS ដែលត្រូវចាប់ខ្លួន ក៏ត្រូវបាន ដោះលែងឱ្យមានសេរីភាពផងដែរ ។ ប៉ុន្ដែលោក ហាមីត បានបកស្រាយថា លោក និងគ្រួសារកុមារទាំងអស់នោះជា អ្នកក្រីក្រ គ្មានសំឡេងគ្រប់គ្រាន់ក្នុងការ ទាមទារឱ្យដោះលែងក្រុមIS នោះឡើយ។ ទន្ទឹមនឹងនោះលោកក៏បានអង្វរកសុំក្រុម IS ឱ្យដោះលែងក្មេងៗទាំងនោះ ។ ប៉ុន្ដែ មេដឹកនាំក្រុមIS បានតបតវិញថា ប្រសិនបើទាហានក្រុមIS មិនត្រូវបាន ដោះលែង
ទេនោះ មួយសបា្ដហ៍ក្រោយ មក កុមារទាំងនោះនឹងត្រូវស្លាប់ម្ដង ម្នាក់ៗ ។ ទោះយ៉ាងណា ក្រុម IS មិន បានសម្លាប់កុមារទាំងនោះឡើយ ពួកគេ បានប្ដូរ“ខួរក្បាល”ឱ្យក្លាយទៅជាទាហាន បម្រុងរបស់ក្រុមIS ទៅវិញ ។
តើក្រុមIS ប្ដូរខួរក្បាលកុមារទាំង នោះបានដោយវិធីណា?
រយៈពេល៥ខែក្រោយមក កុមារទាំង នោះត្រូវបានដោះលែងមួយចំនួន ប៉ុន្ដែកុមារដែលត្រូវដោះលែងហាក់បី ដូចជាមានជំងឺសរសៃប្រសាទ ។ មួយ ថ្ងៃៗ កុមារទាំងនោះបន់ស្រន់ឥតឈប់ ឈរ មិននិយាយស្ដីជាមួយអ្នកណា និង មានឥរិយាបថចម្លែកៗទៀតផង ។ កូន ប្រុសរបស់លោក ហាមីត បាននិយាយ ទៅកាន់ឪពុកម្ដាយរបស់ខ្លួនក្រោយដោះ លែងថា ប្រសិនបើមិនបន់ស្រន់ទេនោះ មុន និងក្រោយក៏ត្រូវក្រុមទាហានអាទិ ទេពសម្លាប់ផងដែរ ។ កុមារានោះបាន ស្នើម្ដាយ និងបងស្រីត្រូវតែពាក់ស្បៃ គ្របមុខ ធ្វើដូច្នេះទើបជាស្ដ្រីពិតប្រាកដ។
តាមការរៀបរាប់ កុមារដែលត្រូវ ចាប់ខ្លួននោះត្រូវអង្គុយស្ដាប់ការពន្យល់ បញ្ចូល
មនោគមន៍វិជ្ជាជាច្រើនម៉ោង ក្នុងមួយថ្ងៃៗ ស្ដីពីច្បាប់សាសនា ។ ក្នុង នោះស្រីត្រូវបង្ខំឱ្យបិទស្បៃមុខ ហាមផឹក ស្រា ស្ដាប់ចម្រៀង ។ ជីវិតនៅលើភព ផែនដីនេះ ពិតជាគ្មានន័យអ្វីទាំងអស់ ដូច្នេះត្រូវតែសម្លាប់អ្នកធ្វើព្រងើយ ។ ទាំងនោះជាកាតព្វកិច្ចរបស់ក្រុមទាហាន ទាហានអាទិទេពដែលត្រូវតែធ្វើ។ លើស ពីនេះទៅទៀត ក្រុមIS បានបង្កើឱ្យកុមារ ទាំងនោះមើលឃ្លីបវីដេអូរន្ធត់ៗជា ច្រើនក្នុងនោះមានឃ្លីបវីដេអូកាត់ ក្បាល ឃ្លីបបាញ់សម្លាប់មនុស្ស ក៏ដូច ជាទារុណកម្មដល់បុគ្គលណាដែលធ្វើ ខុស។ កុមារក្នុងចំណោមនោះដែលមិន ស្ដាប់បង្គប់ ត្រូវ
ក្រុមIS វាយ ដាក់ទារុណ កម្មយ៉ាងខ្លាំង ១០ថ្ងៃក្រោយមកនៅដើរ មិនទាន់រួចផង ។
ដោយការធ្វើទារុណកម្មវាយប្រហារ បញ្ចូលមនោគមន៍វិជ្ជាអ៊ិស្លាមធ្វើឱ្យ កុមារទាំងឡាយដែលពួកគេចាប់ខ្លួនទៅ ប្រែក្លាយជាមនុស្សឡប់សតិ សរសៃ ប្រសាទ ចេះតែនឹកឃើញដល់ច្បាប់ ទម្លាប់ដែលក្រុមIS បានកំណត់ទុក សម្រាប់ពួកគេ ។
ពាក់ព័ន្ធនឹងការវាយប្រហាររបស់ កម្លាំងទាហានអាមេរិកទៅលើក្រុម ឧទ្ទាមIS នៅអ៊ីរ៉ាក់ និងស៊ីរី កាលពីថ្ងៃទី ១៩ ខែតុលា អាមេរិកបានបើកការវាយ ប្រហារដល់ទៅ២៥លើកតាមដែន អាកាសទៅលើទីតាំងសំខាន់ៗ ក្នុងនោះ គឺវាយប្រហារដណ្ដើមស្ថានីយប្រេងពី ក្រុមIS មកវិញ ។
កាលពីចុងសបា្ដហ៍កន្លងមក ក្រុមIS បានបើកការវាយប្រហារ៣លើកចូល ទៅកាន់ស្រុក កូបានី ដោយកាំភ្លើង ត្បាល់។ ការប៉ះទង្គិចគ្នារវាងទាហាន អាមេរិក នឹងក្រុមIS បានធ្វើឱ្យខ្មាន់កាំ-ភ្លើងIS ២១នាក់បាត់បង់ជីវិត ។ តាម អង្គការសិទ្ធិមនុស្ស ការវាយប្រហារ របស់អាមេរិកបានសម្លាប់ពលរដ្ឋស្លូត ត្រង់១០នាក់ផងដែរ ។
អ្នកឯកទេសពីយុទ្ធសាស្ដ្រយោធា របស់អាមេរិកបានបញ្ជាក់ថា ការវាយ ប្រហារតាមដែនអាកាសបែបនេះមិន អាចយកឈ្នះទៅលើក្រុមIS នោះឡើយ។ ដូច្នេះអាមេរិកចាំបាច់ត្រូវតែបណ្ដុះ បណ្ដាលពលរដ្ឋនៅក្នុងតំបន់ដើម្បីវាយ ប្រហារជាមួយក្រុមIS ទើបទទួលបាន
ជោគជ័យទាំងស្រុង ។
បើទោះអាមេរិក និងសម្ពន្ធមិត្ដបាន វាយប្រហារឥតឈប់ឈរ តែក្រុមIS នៅ តែបង្កើនការវាយប្រហារពង្រីកទឹកដី គ្រប់គ្រងជាបន្ដបន្ទាប់ ទាំងនៅក្នុង ប្រទេសស៊ីរី និងអ៊ីរ៉ាក់ក្នុងពេលតែមួយ ដោយសារតែIS មានទាហាន និងសព្វា វុធគ្រប់គ្រាន់សម្រាប់វាយប្រហារ ។
នៅពេលនេះ ក្រុមIS ដណ្ដើមបាន គ្រប់គ្រងទឹកដីអ៊ីរ៉ាក់ជិតពាក់កណ្ដាលទៅ ហើយក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។ រដ្ឋាភិ បាលអ៊ីរ៉ាក់បានប្រកាសឱ្យដឹងថា ទឹកដី អ៊ីរ៉ាក់៤០ភាគរយបានធ្លាក់ចូលក្នុងដៃ ក្រុមIS ។ ក្រុមឧទ្ទាមIS បានប្រកាសឱ្យ ដឹងដែរថា នៅពេលដណ្ដើមបានការ
គ្រប់គ្រងបង្កើតទៅជារដ្ឋអ៊ិស្លាមឯករាជ្យ នោះ ពួកគេនឹងស្ដារឡើងវិញនូវរបប ទាសករដែលកំពុងតែបាត់បង់នៅលើ ពិភពលោក ។
ក្រុមអ្នកឯកទេសបានបញ្ជាក់ថា បើ អាមេរិក និងលោកខាងលិចគ្មានវិធាន ការទប់ស្កាត់ទាន់ពេលវេលាទេនោះ ប្រទេសអ៊ីរ៉ាក់ និងស៊ីរីទាំងមូលប្រែក្លាយ ទៅជាទឹកដីរបស់អ៊ិស្លាមជ្រុលនិយម មិនខាន 9