ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០២៤កំណើនភ្ញៀវទេសចរណ៍ លើទឹកដីខេត្តព្រះសីហនុ មានចំនួន៦៤៩.០៥២នាក់

0

ខេត្តព្រះសីហនុ៖យោងតាមមន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថាភ្ញៀវទេចរណ៍ដែលបានចូលមកលេងកម្សាន្តនាឧកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០២៤នេះ រយៈពេល០៤ថ្ងៃគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ខែ មេសា ឆ្នាំ ២០២៤មានចំនួន៦៤៩.០៥២នាក់ ។ចំនួននេះបានថយចុះ២៦.៨៩ភាគរយបើធៀបនិងឆ្នាំ២០២៣កន្លងទៅ។

ដោយសារកំណើនភ្ញៀវទេសចរណ៍ដ៍ច្រើនលើសលុបនៅលើទឹកដីខេត្តព្រះសីហនុនាឧកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបើតាមការសង្កេតមើលឃើញថានៅតាមដងផ្លូវសាធារណៈជាច្រើនត្រូវបានកកស្ទះចរាចរណ៍ជាអន្លើៗរីឯនៅតាមទីប្រជុំជនផ្សារឬតាមតំបន់កម្សាន្តផ្សេងៗកន្លែងណាក៍ដូចកន្លែងណាដែរសុទ្ឋសឹងមានភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករជាពីសេសគឺតាមតំបន់ឆ្នេរសមុទ្រតែម្តង។

ជាមួយគ្នានេះថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុក៏បានបៀបចំពីធីផ្សេងៗដូចជាពីធីសង្រ្តានប្រពៃណីខ្មែរនិងការសម្តែងសិល្បៈ ជាតិ និងអត្តរៈជាតិ.ការតាំងពីពត៏លក់ផលិតផលគ្រប់ប្រភេទ.ការប្រគំដន្រ្តីច្រៀងរាំកម្សាន្តកំដរភ្ញៀវទេសចរណ៍រយៈពេល៤យប់ យ៉ាងសប្បាយរីករាយផងដែរ។ នៅគ្រប់គោលដៅទាំងអស់មានកងកំលាំងប្រដាប់ អាវុធ ប៉ូលីសនិង ប៉េអ៊ឹមជាច្រើនដាក់តាមចំណុចគោលដៅឈរជើងការពារសន្តិសុខសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ផងដែរក្នុងនោះលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំ កម្លាំង ចេញ ល្បាតត្រួតពិនិត្យដោយផ្ទាល់ និងដាក់ពង្រាយកម្លាំងនគរបាលតាមគោលដៅនានា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ។ដោយ លោកស្នងការ បានបែងចែកជាកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ កម្លាំងប្រចាំការ តាមគោលដៅសំខាន់ៗ រួមមាន រមណីយដ្ឋាននានា វត្តអារាម ផ្សារ កន្លែងសប្បាយមួយចំនួន និងកម្លាំងនគរ បាលសម្រាប់សម្រួលចរាចរណ៍ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ជូនដល់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តសប្បាយរីករាយនៅ ក្នុងភូមិសាស្ត្រទូទាំងខេត្ត ព្រះសីហនុ។ជារួមតាមរយៈការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងគោលបំណងបង្កល ក្ខណៈជូន ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមានភាពសប្បាយរីករាយ និងសុខដុមរមនា។

ហើយសំរាប់តំបន់សមុទ្រ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែន ទឹកក៏ បានបញ្ជាក់ឲ្យដឹងផងដែរថា កម្លាំងនគរបាលការពារព្រំដែនទឹក ចេញល្បាតចល័ត និងឈរជើងតាម គោលដៅ នានា ក្នុងភូមិសាស្រ្តខេត្តជាប់មាត់សមុទ្រ ដើម្បីធានាការពារសន្តិសុខ ជូនដល់ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេង កម្សាន្តបុណ្យចូលឆ្នាំថ្មី៕

នាគសមុទ្រ