សៀមរាបសង្ក្រាន្ត ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាង១លាននាក់ដើរលេងកម្សាន្តឆ្នាំ២០២៤នេះ

0

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានរយៈពេល ០៤ថ្ងៃ មានភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ ប្រមាណជាងមួយលាននាក់ « ១ ២៣៩ ៨០៨នាក់» ដែលអញ្ជេីញមកកម្សាន្ត។

អាជ្ញាធរខេត្តបានបន្តថា រដ្ឋបាលខេត្តសៀមរាបបានសហការ ជាមួសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤ ដោយមាន ភ្ញៀវជាតិ និងអន្តរជាតិ បានមកចូលរួមកម្សាន្ត ក្នុងព្រឹត្តិការណ៍នេះសរុបមាន ចំនួនប្រមាណ១ ២៣៩ ៨០៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិសរុបចំនួនប្រមាណ ៦៦០ ០០០នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចំនួន ៥៦៣,០០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ១៦ ៨០៨ នាក់៕