កិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការការពាសន្តិសុខសុវត្ថិភាពរក្សាសណ្តាប់ធ្នាប់ ក្នុងពិធីសង្ក្រានកំពង់ធំ និងផ្សព្វផ្សាយ សេចក្តីសម្រេចស្ដីពីការរៀបចំក្រុមការងារបដិសណ្ឋារកិច្ចក្នុងពិធីពិសារអាហារសាមគ្គី

0

កំពង់ធំ÷ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ១១លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការការពាសន្តិសុខសុវត្ថិភាពរក្សាសណ្តាប់ធ្នាប់ ក្នុងពិធីសង្ក្រានកំពង់ធំ និងផ្សព្វផ្សាយ សេចក្តីសម្រេចស្ដីពីការរៀបចំក្រុមការងារបដិសណ្ឋារកិច្ចក្នុងពិធីពិសារអាហារស្និតស្នាល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។

ក្នុងឱ្យកាសនេះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ បានថ្លែងអំណរគុណ ចំពោះនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការអនុវត្តតួនាទីភារ:កិច្ច និងបទបញ្ជា ចូលរួមការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ។

ដើម្បីជាការឆ្លើយតបទៅនឹងការហត់នឿយនិងកិច្ចខិតខំរបស់បងប្អូនកងកម្លាំងរបស់យើង លោកមេបញ្ជាការបានណែនាំដល់លោកមេបញ្ជាការមូលដ្ឋានអហ ក្រុង. ស្រុក ធ្វើពិធីពិសារអាហារសាមគ្គីជូនបងប្អូនតាមអង្គភាពនិមួយៗ តាមពេលវេលាណាមួយសមស្រប ។ លោកមេបញ្ជាការក៏បានជួយឧបត្ថមស្រាបៀរជូនមូលដ្ឋាន កងរីកអាវុធហត្ថក្រុង/ស្រុក ដើម្បីរៀបចំផងដែរ។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ៕