(កំពង់ធំ)÷ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី មាស យ៉តមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បាននាំយកថវិការមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន២៣,៤៣៥,០០០ រៀល ទៅប្រគល់ជូនក្រុមគ្រួសារសពលោក ព្រិន្ទបាលឯក ផន អត្តមុន្នី ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ថវិការនោះបានប្រគល់ជូននៅលំនៅដ្ឋាននៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ក្នុងឱកាសនោះក្រុមគ្រួសារលោក ព្រិន្ទបាលឯក ផន អត្តមុន្នី ក៏បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែយកចិត្តទុកដាក់គិតគូចំពោះនាយទាហាន នាយទាហានរងក្រោមឱវាទ និងលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ ព្រមទាំង នាយ នាយរងអាវុធហត្ថខេត្តកំពង់ធំទាំងអស់ផងដែរ។