ខេត្តស្វាយរៀង៖ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីភាពក្នុង
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨។ពិធីនេះខាងអាជ្ញាធរខេត្តមាន
លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងិនិងមន្ត្រីថ្នាក់ដឹកនាំស្ថាប័ននានាក្នុងខេត្តកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកជាច្រើនរូបផងដែរ។
លោកអភិបាលរងខេត្តមានប្រសាសន៍ថា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសក្រោមការចង្អុលបង្ហាញផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលបានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
លោកបន្ថែមថា ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តស្វាយរៀង មានលក្ខណៈល្អប្រសើរ ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់បានធ្វើការចុះបង្ក្រាប និងបិទទីតាំងល្បែងផ្សងសំណាងខុសច្បាប់នៅតាមមូលដ្ឋានក្នុងភូមិសាស្រ្តខេត្ត បានទាំងស្រុង និងជាពិសេសជាងនេះទៅទៀត រដ្ឋបាលខេត្ត បានអនុវត្តតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្ត បាននិងកំពុងអនុវត្តវិធានការធ្វើការតេស្ត រកសារធាតុញៀនខុសច្បាប់ ចំពោះមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា ស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត។ ទន្ទឹមនោះ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរយើងប្រព្រឹត្តទៅដោយរលូនគ្មានអំពើហឹង្សា ជាពិសេសប្រជាពលរដ្ឋទទួលបាននូវភាពសប្បាយរីកទៅតាមការរៀបចំសង្ក្រាន្តនីមួយៗនៅក្នុងមូលដ្ឋាន។
ឯកឧត្តម ប៊ុន ហ៊ុន មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ គឺជាក្រសួងឆ្អឹងខ្នងដ៍សំខាន់មួយដែលមានតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការដឹងនាំគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់លើវិស័យនយោបាយរដ្ឋបាល និងការដឹកនាំគ្រប់គ្រងនគរបាលជាតិ លើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរាដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតទៅលើវិស័យជាអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បើបន្តកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្អស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្អស់។ ដូច្នេះដើម្យីធានាដល់ការបំពេញតួនាទី ជាសេនាធិការជូនរដ្ឋាភិបាលនីតិកាលទី៧ និងក្រោមគំនិតផ្តួចផ្តើម និងអនុសាសន៍ដ៏ខ្ពង់ខ្អស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានរៀបចំផែនការយុទ្ធសាស្រ្ត ស្តីពី “ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម”។
សូមជម្រាបជូនដែរថា ផែនការយុទ្ធសាស្រ្តរបស់ក្រសួងមហាផ្ទៃ សម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពី ឆ្នាំ២០២៤ ដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ ដោយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺជាមគ្គទេសក៍សម្រាប់តម្រង់ទិសដល់ការរៀបចំ និងអនុវត្តសកម្មភាពអាទិភាពនានារបស់ក្រសួងស្ថាប័ន និងតួនាទីអង្គភាពពាក់ព័ន្ធ៕គឹមសេង