ខេត្តព្រះសីហនុ៖លោក លឹម ងួន និង លោក លីប៉ូ រ៉ា បានសម្តែងការ ហួសចិត្តចំពោះ សាលក្រមរបស់ សាលា ដំបូងខេត្តព្រះសីហនុសាលក្រមព្រហ្មទណ្ឌលេខ១៩០/២៧.ញ.ចុះថ្ងៃទី១៩ខែមិនា ឆ្នាំ ២០២៤ ដែលបានចោទ ប្រកាន់ មកលើរូបពួកគាត់ ជាជនរងគ្រោះនិងជាម្ចាស់ដីស្របច្បាប់ ដែលត្រូវក្រុមជនល្មើស ព្រួតគ្នាប្រើ អំពើ ហឹង្សាដោយកាំបិត ដំបងបណ្តាលឲ្យ រងរបួសធ្ងន់ (ដេកពេទ្យ)និង បំផ្លាញសម្ភារៈផ្សេងៗរួមនឹងម៉ូតូមួយ គ្រឿង ផងដែរ។
លោក លឹម ងួន បានបញ្ជាក់បន្តទៀតថា ៖វាជារឿងអយុត្តិធម៏បំផុតសំរាប់ពួកគាត់ ដែលជាម្ចាស់ ដីស្របច្បាប់មានឯកសារត្រឹមត្រូវទទួលស្គាល់ពីអាជ្ញាធរមួលដ្ឋានបញ្ជាក់ពីសិទ្ធិកាន់កាប់ដីធ្លី។ ហើយក្នុង ករណីនេះក៏មានការបញ្ជាក់យ៉ាងច្បាប់លាស់ពីសំណាក់គណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជាផងដែរក្រោយ ចុះមកអង្កេតស្រាវជ្រាវនិងការបំភ្លឺពីសំណាក់ភាគីពាក់ព័ន្ធអាជ្ញាធរមូលរហូតដល់ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុជាលទ្ធផលបានបញ្ជាក់ថាពួកគាត់ពិតជាជនរងគ្រោះជាម្ចាស់ដីស្របច្បាប់ដែលត្រូវក្រុមជនដៃដល់ព្រួតគ្នាប្រើអំពើហឹង្សានិងវាយបំផ្លាញសម្ភារៈផ្សេងៗរួមនឹងម៉ូតូមួយគ្រឿងយ៉ាងពិតប្រាកដមែន ។រាល់ឯកសារ ស្រប ច្បាប់ក៏ដូចជាការ បញ្ជាក់របស់ គណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជាខាងលើនេះ វាអាច សមល្មមឲ្យសាលា ខេត្ត ព្រះ សីហនុ រកយុត្តិ ធម៏ដល់ពួកគាត់បានហើយ តែផ្ទុយទៅវិញ បែរជាពួកគាត់ជាម្ចាស់ដីស្របច្បាប់ក្លាយ ទៅ ជាជនជាប់ចោទយ៉ាងពេញទំហឹង ។ ដោយមិនដឹងថាសាលាដំបូងខេត្តព្រះសីហនុ សម្រេចសាលក្រមបែបនេះ សំអាង លើឯកសារអ្វីនោះទេពីព្រោះ ក្រុមជនល្មើសគឺជាពួកអនាធិបតេយ្យសកម្មជនដីធ្លីដែលតែងតែដើរ រំលោភ បំពានដី ប្រជាពលរដ្ឋ ស្លូតត្រង់បង្ករបញ្ហារស្មុកស្មាញស្ទើរគ្រប់ទីកន្លែង។
ជាមួយនិង សាលក្រមព្រហ្មទណ្ឌលេខ១៩០/២៧.ញ.ចុះថ្ងៃទី១៩ខែមិនា ឆ្នាំ ២០២៤របស់សាលាដំបូង ខេត្តខាងលើនេះ លោក លឹមងួន បានបញ្ជាក់ថា៖លោកបាន រៀបចំឯកសាររូចរាល់អស់ហើយ ដាក់ពាក្យបណ្តឹង ទៅសាលាឧទ្ធរណ៏ ដោយសង្ឃឹមថា សាលាឧទ្ធរណ៏ និងផ្តល់ភាពយុត្តិធម៏យ៉ាងសុក្រិត្យដល់ ពួកគាត់ វិញ។
គួរបញ្ជាក់ផងដែរថា ៖ពាក់ព័ន្ធនិងករណីហឹង្សាខាងលើនេះត្រូវបានលោក លឹម ងួន និង លោក លីប៉ូ រ៉ា រស់នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (ជនរងគ្រោះ) បានបញ្ជាក់ថានៅអំឡុងខែមីនា ឆ្នាំ២០១៩ មានឈ្មោះ ឡាយ សុខវីរៈ ម៉ាក់ មឿន កើត សុផល និងបក្ខពួកបាននាំគ្នាសាងសង់ផ្ទះចំនួន២ខ្នង និងបានរំលោភបំពានយក ដីរបស់គាត់ទំហំ០៦ហិកតាស្ថិតនៅភូមិឫទ្ធី០២ឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ។ក្នុងពេលកំពុងសាងសង់រូបគាត់(ជនរង គ្រោះ) ក៏បានទៅហាមឃាត់មិនឱ្យពួកគេសាងសង់ទេ តែពួកគេមិនស្ដាប់គឺ នៅតែបន្តការសាង សង់ ដដែល។ក្រោយមក គាត់ក៏បានសុំអន្តរាគមន៍ពីអាជ្ញាធរឃុំកែវផុស អាជ្ញាធរឃុំបានដឹកនាំកម្លាំងចុះ មកទី តាំង ដីទំនាស់ បានឃើញ ឈ្មោះ ឡាយ សុខវីរៈ ម៉ាក់ មឿន កើត សុផល និងបក្ខពួកកំពុងសាងសង់ និងបាន ហាមឃាត់ និងឱ្យរុះផ្ទះចេញ តែពួកនេះមិនស្តាប់តាមអាជ្ញាធរឡើយ។ ក្រោយមកនៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៩ ក្រុមជនខាងលើបានដឹកជើង តាង បង្គោល មកដាំលើដីរបស់គាត់ទៀត ពេលបានឃើញ សកម្មភាពរបស់ ក្រុម នេះ គាត់បានសុំអន្តរាគមន៍ទៅ អាជ្ញាធរនិងនគរបាលបានចុះពិនិត្យទីតាំងដីម្តងទៀតគឺឃើញមានបង្គោលថ្មធំៗតែមិនឃើញមនុស្សទេ។លុះក្រោយមកខណៈពេលអាជ្ញាធរឃុំនិងសមត្ថកិច្ចចេញទៅផុតអស់ក៏លេចមុខក្រុមជនខាងលើនិងបក្ខពួកមានគ្នាប្រហែល៣០នាក់កាន់ដំបងកាំបិតផ្គាក់បានធ្វើសកម្មភាពគម្រាមកំហែងនិងដេញកាប់និងវាយដោយដំបងបណ្តាលឱ្យឈ្មោះលី បូរ៉ា រងរបួស២ដំបង ,លីម ងួន រងរបួស១ដំបងចំឆ្អឹងខ្នង របួសធ្ងន់ (សម្រាកពេទ្យ)ហើយរហួត មកដល់សព្វថ្ងៃ នៅមិនទាន់ជាសៈស្បើយទេ។ចំណែកសម្ភារៈមួយចំនួនធំរួមនិងម៉ូតូមួយគ្រឿង ត្រូវបានក្រុម របស់ ឡាយ វីរៈ បំផ្លិចបំផ្លាញខូចខាតអស់គ្មានសល់។ក្រោយហេតុការណ៏នេះ លោក លឹម ងួន និង លោក លី ប៊ូរ៉ា (ជនរងគ្រោះ)ក៏បានដាក់ពាក្យបណ្តឹងទៅ គ្រប់ស្ថានប័នពាក់ព័ន្ធរួមនឹងសាលាដំបូងខេត្តព្រះសីហនុផងដែរដើម្បីស្វែងរកយុត្តិធម៏ប៉ុន្តែររូបគាត់ជាជនរងគ្រោះមិនទទួលបានយុត្តិធម៏នោះឡើយ។តែផ្ទុយទៅវិញបែរសាលាដំបូងខេត្តព្រះសីហនុទទួលពាក្យបណ្តឹងក្រុមជនបង្ករក្រោយរូបភាព(ចោរស្រែកចាប់ចោរ)ហើយបានកសាងសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥ ចុះថ្ងៃទី២១ ខែ មករា ឆ្នាំ២០២០ មកចោទមកលើរូប លោកជាជនរងគ្រោះឱ្យទៅក្លាយជាជនល្មើសយ៉ាង អយុត្តិធម៏បំផុត ទៅ វិញ។លោក លឹម ងួន ក្រោយមានបញ្ហារអយុត្តិធម៏បែបនេះ លោកក៏បានដាក់លិខិតស្នើសុំទៅ គណៈកម្មា ធិការ សិទ្ធិមនុស្សកម្ពុជាចុះមកអង្កេតស្រាវជ្រាវនិងការបំភ្លឺពីសំណាក់ភាគីពាក់ព័ន្ធអាជ្ញាធរមូលរហូតដល់ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុជាលទ្ធផលគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថារូបគាត់ពិតជាជនរងគ្រោះជាម្ចាស់ដីស្របច្បាប់ដែលត្រូវក្រុមជនដៃដល់ព្រួតគ្នាប្រើអំពើហឹង្សានិងវាយបំផ្លាញសម្ភារៈផ្សេងៗរួមនឹងម៉ូតូមួយគ្រឿងយ៉ាងពិតប្រាកដ៕*សូមអានខ្លឹមសារទាំងស្រុងស្តីពីរបាយការណ៍ស្តីពី ការចុះអង្កេតស្រាវជ្រាវគណៈកម្មាធិ ការសិទ្ធិមនុ ស្សកម្ពុជាចុះថ្ងៃទី១៨សីហាឆ្នាំ២០២១*៕នាគសមុទ្រ