​នី មុន្នីនាថ ថត​រឿង​ខ្មោច ជួប​ខ្មោច​ពិតៗ​

0

​ភ្នំពេញ​៖​ប្រភពព័ត៌មាន​បាន​អះអាងថា តារា​សម្តែង​កំពូល​ទឹកភ្នែក នាង នី មុន្នីនាថ ពេលដែល​នាង​ថតកុន​ឲ្យ​ផលិតកម្ម​មួយ បាន​ជួប​រឿង​ដ៏​ព្រឺព្រួច ដោយ​ឃើញ​ខ្មោច​ពិតៗ​ផ្ទាល់​ភ្នែក​តែម្តង ខណៈដែល​ថត​រឿង​ខ្មោច​នោះ ។​​តារា​សម្តែង នី មុន្នីនាថ ដែល​ត្រូវបាន​គេ​ដាក់​ងារ​ឲ្យ​ថា ជា​កំពូល​តារា​

សម្តែង​ទឹកភ្នែក បាន​ចូលរួម​ថតកុន​ឲ្យ​ផលិតកម្ម Rich Kids Media បាន​ជួប​ខ្មោច ម៉ែកូន​បណ្តើ​គ្នា នៅ​ម្តុំ​ដើម​ពោធិ៍ ក្បែរ​បន្ទាយ​ទាហាន​ចាស់ ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​កៀក​នឹង​ផ្ទះ ខ្មោច ដែល​លង​ដ៏​ល្បីល្បាញ ក្នុង​ខេត្ត​មួយ​នេះ ។ម

ហេតុការណ៍​ដ៏​ព្រឺព្រួច​នេះ បានកើត​ឡើង ក្នុងអំឡុង​ពេលដែល ផលិតកម្ម ខាងលើ បាន​ថត​រឿង “​ព្រលឹង​៧​ថ្ងៃ​” ដែលមាន​តួឯក ជា​នាង មុន្នីនាថ និង​ត្រូវ​ដើរ​ជា​តួ​ខ្មោច ។​​លោក ជូន សុវណ្ណ​វាសនា ម្ចាស់​ភាគហ៊ុន ផលិតកម្ម Rich Kids Media បាន​ឲ្យ​ដឹងថា “​បើតាម​សម្តី​តារា​ស្រី​ខាងលើ និង អ្នកដឹកនាំ​រឿងនេះ បាន​ឲ្យ​ដឹងថា នៅពេលដែល​នាង មុន្នីនាថ ត្រូវ​តុបតែង​ជា​តួ​ខ្មោច ថត​នៅ​ម្តុំ​ដើម​ពោធិ៍​ខាងលើ ដោយ​រួម​ជាមួយនឹង​តួ​ជាច្រើន​ទៀត បាន​ជួប​ខ្មោច​ពិតៗ

នោះ​គឺ​ខ្មោច​ម្តាយ និង​កូន​ស្លៀក​ស​ពាក់​ស បានបង្ហាញ​ខ្លួន នៅក្នុង​អំឡុងពេល​ថត ហើយ​ក្រៅពីនេះ ក៏មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ម្តុំ​ដើម​ពោធិ៍​នោះ​ផងដែរ ដោយ​បើករថយន្ត ជាន់​ហ្វ្រាំង​មិន​ស៊ី ទាល់តែសោះ ខណៈដែល​មុន​កើត​បញ្ហា និង​ក្រោយ​បញ្ហា ហ្វ្រាំង​ស៊ី ជាធម្មតា តែ​មិន​បង្ក​ឲ្យ​របួស​ធ្ងន់ធ្ងរ​នោះទេ​” ។

លោក​បាន​បន្តទៀតថា “​ក្រោយពី​ថត​ចប់ យើង​ឃើញ​អ្នកភូមិ បានធ្វើ​ពិធី​ដើម្បី​ដេញ​ភាព​ចង្រៃ ហើយ​អ្នកភូមិ​និយាយ​និយាយថា ពិតជា​ពូកែ​រក​ប្លង់​ថត​រឿង​ខ្មោច ជួប​ខ្មោច​មែន​។ ក្រោយ​ជួប​រឿង​ដ៏​ព្រឺព្រួច ក្រុមការងារ​ផលិត​រឿង បាននាំគ្នា ទៅ​ស្រោច​ទឹក ដើម្បី​ដេញ​ភាព​ចង្រៃ​ពី​ខ្លួន​” ។​​ម

គួរបញ្ជាក់​ផងដែរ​ថា រឿង “​ព្រលឹង​៧​ថ្ងៃ​” ជា​រឿង​បែប​កំប្លែង ដែល​ចំណាយ​ទឹកប្រាក់​ផលិតឡើង​អស់​រាប់ម៉ឺន​ដុល្លារ ទុក​សម្រាប់​ប្រកួតប្រជែង​ពានរង្វាន់​ខ្សែភាពយន្ត​អាស៊ី នៅពេល​ខាងមុខ ដោយ​រួមសហការ​ជាមួយនឹង​ប្រទេស ថៃ ម៉ាឡេស៊ី និង​កម្ពុជា ខណៈដែល​រឿងនេះ ត្រៀម​នឹង​វាយលុក​នៅលើ​ផ្សារ​នៅពេល​ខាងមុខ ៕