អ្នកឧកញ៉ា រតនៈ សម្បត្តិ អគ្គនាយកក្រុមហ៊ុន Ream City Land &House Co.LTD បានឧបត្ថម្ភ ថវិកាចំនួន  ២០.០០០ដុល្លាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ ៖អ្នកឧកញ៉ា រតនៈ សម្បត្តិ អគ្គនាយកក្រុមហ៊ុន Ream City Land &House Co.LTD បានឧបត្ថម្ភ ថវិកាចំនួន  ២០.០០០ដុល្លារ ក្នុងឳកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ឧសភា) ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគម៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ថ្លែងក្នុងឱកាសនោះ  ឯកឧត្តម គួចចំរើនប្រធានគណ:កម្មាធិការកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអំណរគុណអ្នកឧកញ៉ា រតនៈ សម្បត្តិ អគ្គនាយកក្រុមហ៊ុន Ream City Land &House Co.LTDដែល បាន ឧបត្ថម្ភថវិការផ្ទាល់ខ្លួនជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។  សាខាកាកបាទក្រហម កម្ពុជា ខេត្ត ព្រះសីហនុ នឹងយកថវិការទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែល ប្រជាពលរដ្ឋ យើង ទទួលរងនូវ គ្រោះ មហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការន យោបាយ ណាមួយឡើយ ស្របតាម គោលការណ៍គ្រឹះ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។

សូមជូនពរជ័យដល់ អ្នកឧកញ៉ា រតនៈ សម្បត្តិ អគ្គនាយកក្រុមហ៊ុន Ream City Land &House Co.LTD បានសម ប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕ នាគសមុទ្រ