ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៦ ខែមមីនា ឆ្នាំ២០១៤ ឯកឧត្តម ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលប្រធានរដ្ឋបាលជលផល និងគណៈប្រតិភូ អមដំណើរដោយលោក ម៉ៅ ធនិន្ទ អភិបាលរងខេត្ត បានចុះទៅពិនិត្យសត្វផ្សោតនៅអន្លុងផ្សោតអូរឈើទាល ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
បន្ទាប់ពីបានស្តាប់របាយការណ៏ លោក ម៉ៅ ធនិន្ទ អភិបាលរងខេត្តរួចមក ឯកឧត្តម ណៅ ធួក បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីនៅទីនោះ ដោយមានប្រសាសន៏ឲ្យដឹងថា សត្វផ្សោតមាននៅលើទឹកដី នៃប្រទេសកម្ពុជាប្រហែលជាង៥ពាន់ឆ្នាំកន្លងមកហើយ។វាមានអាយុចន្លោះពី៣០ទៅ៤០ឆ្នាំ។
បច្ចុប្បន្នផ្សោតនៅកម្ពុជានៅសល់ប្រហែលពី៨០ទៅ៩០ក្បាលប៉ុណ្ណោះតាមរបាយការណ៏WS។ ឯកឧត្តមបានបន្តៀតថា ផ្សោតមានតែ២ខេត្តប៉ុណ្ណោះ គឺខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ដោយឡែកខេត្តស្ទឹងត្រែងមានអន្លង់ផ្សោតចំនួន៥គឺ អន្លង់អូរឈើទាល អន្លង់ត្បូងខ្លា អន្លង់កោះជ្រឹម អន្លង់សៀមបូក និងអន្លង់កោះសម្ពាយ។ ឯកឧត្តតមបានណែនាំប្រជាពលដល់ប្រជាពលរដ្ឋកុំឆក់ត្រី កុំបំពុលត្រី បើកាលណាអស់ត្រី សត្វផ្សោតវានិងស្លាប់ ពីព្រោះវាស៊ីត្រីជាអាហារ។
សត្វផ្សោតវាមានគុណប្រយោជន៏ជាច្រើន ដែលនិងអាចទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកំសាន្តបានយ៉ាងច្រើនកុះករថែមទៀតផង។ បន្ទាប់ធ្វើការណែនាំដល់ប្រជាពលរដ្ឋរួចមក ឯកឧត្តម និងមន្ត្រីអមដំណើរបានធ្វើការកាប់បំផ្លាញ អួន និងស្បៃបង់ ដែលក្រុមពួកអ្នកនេសាទបានប្រើខុសច្បាប់ដែលបានហាមឃាត់ ដោយឯកឧត្តមមិនឲ្យដុតដែលជាហេតុនាំឲ្យប៉ះពាល់ដល់បរិស្ថាន។