​​ស្ត្រី​ចំនួន​១០​នាក់​ត្រូវបាន​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ធ្វើការ​ឃាត់ខ្លួន​

0

​សៀមរាប : កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​កាលពី​យប់​ថ្ងៃទី​២១​ខែតុលា​កន្លងទៅ​បា​នប​ន្ត​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្ការ ទប់ស្កាត់ និង​ធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ស្ត្រី​ដែល​តែងតែ​ដើរ​បង្ករ​ភាព​អាណា​ធិ​តេ​យ្យ​ក្នុង​ការធ្វើសកម្មភាព​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​តែងតែ​ដើរ​កំសាន្ត​ពេលយប់​ក្នុង​ក្រុង​សៀមរាប​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី​ផ្លូវភេទ​ក៏ដូចជា បន្ទាប់ពី​

សមត្ថកិច្ច​បា​ន​ធ្វើ​ការចាប់​ប្រមូល​ក្រុម​ស្ត្រី​មិនចេះ​រៀងចាល​ដែល​ប្រក​របរ​រកស៊ី​ផ្លូវភេទ​នៅ​ម្តុំ​ផ្សារ​ចាស់ និង មាត់​ស្ទឹង​ក្នុង​ក្រុង​សៀមរាប​រួច​ក៏បាន​នាំខ្លួន​ក្រុម​ស្ត្រី​ទាំងអស់នេះ​យកមក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​និង​ធ្វើការ​អប់រំ​ធ្វើ​កិច្ចសន្យា​រួច​ប្រគល់​ទៅអោយ​មន្ទីរ​សង្គមកិច្ច​ខេត្តសៀមរាប​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ។Image1

កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ដោយ​អនុវត្ត​ទៅតាម​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបំពេញ​នូវ​តួនាទី​ភា​រះ​កិច្ច​ស្នូល​របស់ ខ្លួន ដោយឡែក​ក្រោម​ការយកចិត្តទុកដាក់​ជាប្រចាំ​ពី​សំណាក់ លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​អោយ​កាន់​តែមាន​ប្រសិទ្ធភាព​នោះ ។ ទើប​ជានិច្ចកាល​ការិយាល័យ​ជំនាញ​តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ ការ ពារ ថែរក្សា សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ក្នុង​ខេត្តសៀមរាប​ដែលជា​តំបន់​ទេសចរណ៍​បាន​យ៉ាង​ល្អប្រសើរ ៕

​លោក ខេង ខេមរា​