ប៉ូលីសស្រុកបូរីជលសារចាប់ជញ្ជូនខ្លួនជនឃោឃៅម្នាក់ទៅសាលាតំបូងក្រោយយកប៉ែលដែកវាយសំពងទៅលើលោកតាទិញអេតចាយម្នាក់អាយុ៧៥ឆ្នាំដោយសារខឹងរឿងលោកតាមិនដោះមួកចេញអោយគេមើលមុខ

0

តាកែវ៖ នៅព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤នេះ សមត្ថកិច្ចជំនាញបាននាំខ្លួនជនឃោឃៅម្នាក់ទៅសាលាតំបូងដើម្បីធ្វើការកាត់ទោសទៅតាមច្បាប់ បន្ទប់ពីររូបគេបានប្រព្រឹត្តហឹង្សាដោយចេត្តានាមានស្ថានទំងន់ទោស ទៅលើលោកតាវ័យ៧៥ឆ្នាំម្នាក់ជាអ្នកទិញអេតចាយ សល់ដង្ហើមចង្រឹត ដោយសារជនសង្ស័យខឹងលោកតាមិនដោះមួកអោយគេមើលមុខ ។ តាមរបាយការណ៍របស់សមត្ថកិច្ចស្រុកបូរីជលសារបានអោយដឹងថា កាលពីថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ2024វេលាម៉ោង 7និង30នាទី នៅ តាមបណ្ដោយ ផ្លូវលេខ 129B ស្ថិតនៅភូមិអន្លង់ទៀន ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ មានករណីអំពេីហិង្សា ដោយចេតនា មានស្ថានទម្ងន់មួយករណី ដែលបង្ករឡេីងដោយជនសង្ស័យឈ្មោះ ឆេម រ៉ន ភេទប្រុស អាយុ 47ឆ្នាំ នៅភូមិអន្លង់ទៀន ឃុំ បូរីជលសារ ស្រុកបូរីជលសារខេត្តតាកែវ មុខរបរកសិករបានយកប៉ែលជីកដីវាយទៅលើ ជនរងគ្រោះឈ្មោះ សាំង អូន ភេទប្រុស អាយុ 75ឆ្នាំ នៅភូមិអង្គក្រូចឃុំបូរីជលសារស្រុក បូរីជលសារខេត្តតាកែវ មុខរបរដើរទិញអេតចាយ បណ្ដាលឲ្យ រងរបួសបាក់ដៃខាងឆ្វេង 1កន្លែង ត្រូវកញ្ចឹងករខាងឆ្វេង 1កន្លែង ត្រូវ លើចិញ្ចើមខាងស្ដាំ 1 កន្លែង គឺ វាយដោយប៉ែលជីកដី ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តតាកែវ ។ មូលហេតុ ជនសង្ស័យខឹងជនរងគ្រោះមិនដោះមួកឲ្យខ្លួនមើលមុខ ។ តាកែវ