តាកែវ៖ នៅវេលាម៉ោង០៥ :៣៥នាទី ថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរមួយ នៅ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ រវាងរថយន្ដ នឹង ម៉ូតូ មានទិសដៅបញ្ច្រសទិសគ្នា ពីជើង ទៅ ត្បូង បានបើកបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយអ្នកបើកបរម៉ូតូ២ នាក់ ម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់ ។
តាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបានបញ្ជាក់អោយដឹងថា មុនពេលកើតហេតុមានរថយន្ដ មួយគ្រឿងម៉ាក លុចសុីស LX 570 សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប U 2D 2222 បើកបរដោយឈ្មោះ ស សម្បូណ៍ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិឡូរីសង្កាត់រការក្នុង ក្រុងដូនកែវ បានបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះជិតដល់កន្លែងកើតហេតុ ក៏មានម៉ូតូ០១គ្រឿងបើកបរក្នុងទិសដៅ ពីត្បូងទៅជើងបញ្ច្រាស់ទិសគ្នា មកដល់ខាងមុខខ្លោងទ្វារ វត្តអង្គមេត្រី ម៉ូតូបានងាកមកចំណែកផ្លូវខាងកើត ដល់កណ្ដាលទ្រូងផ្លូវ អ្នកបើកបររថយន្ដឃើញដូចនេះ ក៏បានបើកគេចតែមិនផុត បណ្ដាលឲរថយន្ដបុកចំពីមុខពេញទំហឹងតែម្ដង ។
អ្នកបើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ពាក់ស្លាកលេខ តាកែវ1B 9186 មានឈ្មោះ ប៉េង វិឆ្ឆិការ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងម៉ាសុីនត្រជាក់ មានទីលំនៅភូមិតត្នោត ឃុំ ត្នោត ស្រុកបាទី ខេត្តតាកែវ ពាក់មួកសុវត្តិភាព ស្លាប់នៅកន្លែងកើតហេតុ នឹងអ្នករួមដំណើរឈ្មោះ ឆឹល ថារ៉ាត់ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាងម៉ាសុីត្រជាក់ រស់នៅភូមិឃុំជាមួយគ្នា ពាក់មួកសុវត្តិភាពរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្ដ នឹង ម៉ូតូខាងលើត្រូវបានយកមករក្សារទុកនៅអធិការដ្ឋានក្រុងដូនកែវ។ តាកែវ