ខេត្តព្រះសីហនុ-អ្នកឧកញ៉ា ទៀ វិចិត្រ នាល្ងាច ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នេះបានចាត់បញ្ជូនក្រុម ការងារ ជួយសង្គ្រោះ និងអូប័រ ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ជនរងគ្រោះ ជាប្រជានេសាទ ចំនួន២នាក់ ដែលជួប គ្រោះ ថ្នាក់លិចទូកកណ្តាលសមុទ្រខណៈអាកាសធាតុមាន ភ្លៀងនិងខ្យល់កន្ត្រាក់ ។ហេតុការនេះបានកើតឡើង ត្រង់ចំណុចខាងត្បូងកោះថាសប្រហែល ២០០០ម៉ែត្រ (២គីឡូម៉ែត្រ )នារសៀលថ្ងៃទី០៨ខែឧសភា ឆ្នាំ ២០២៤។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះទាំង២ មានឈ្មោះ៖១.ឈ្មោះ ម៉ិញ ផាច ភេទប្រុស ជនជាតិខ្មែរអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានស្រុកកំណើតភូមិព្រែកពាយ ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។២-ឈ្មោះ គង់ ឌាំង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានស្រុកកំណើតនៅភូមិភ្នំខ្វាវ ឃុំកំពង់ទឹក ខេត្តកែប ។
បច្ចុប្បន្នជនរងគ្រោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ GTVC របស់អ្នកឧកញ៉ា បញ្ជូនយកមកដល់ ក្រុង ព្រះសីហនុ ដោយសុវត្ថិភាពហើយ។ ក្នុងនោះអ្នកឧញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភជាថវិកា ចំនួន ១លានរៀល ផងដែរ ដល់ជនរងគ្រោះទាំង២នាក់ ខាងលើដើម្បីដោះស្រាយជីវភាព ៕
នាគសមុទ្រ