អ្នកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន  ២០.០០០ដុល្លាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ ៖អ្នកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ នារសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នេះ បានឧបត្ថម្ភ ថវិកាចំនួន  ២០.០០០ដុល្លារ ក្នុង ឱកាសខួប ១៦១ ទិវាពិភព លោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ឧសភា) ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជា មួយកាកបាទក្រហមកម្ពុជា ដើម្បីសហគម៍មានសុខភាពល្អ និងមាន ភាពធន់នឹងអាកាសធាតុ»។

ថ្លែងក្នុងឱកាសនោះ  ឯកឧត្តម គួចចំរើនប្រធានគណ:កម្មាធិការកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអំណរគុណអ្នកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ដែល បាន ឧបត្ថម្ភថវិការផ្ទាល់ខ្លួនជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។  សាខាកាកបាទក្រហម កម្ពុជា ខេត្ត ព្រះសីហនុ នឹងយកថវិការទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែល ប្រជាពលរដ្ឋ យើង ទទួលរងនូវ គ្រោះ មហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការន យោបាយ ណាមួយឡើយ ស្របតាម គោលការណ៍គ្រឹះ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។សូមជូន ពរ ជ័យ ដល់ អ្នកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ បានសម ប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕

នាគសមុទ្រ