ស្រ្តីម្នាក់ជាប្រជាពលរដ្ឋក្នុងក្រុងកោះរ៉ុងមានបញ្ហាសម្ពាធឈាមឡើងខ្ពស់ត្រូវបានក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រដឹកបញ្ជូនតាមអូប័រពេទ្យ របស់ក្រុមហ៊ុន GTVCមកកាន់មន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ

0

ក្រុងកោះរ៉ុង៖អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុនៅវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលស្រ្តីមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានបញ្ហាសម្ពាធឈាមឡើងខ្ពស់ យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ស៊ិន ចន្ថា អាយុ ៦៥ឆ្នាំ រស់នៅភូមិព្រែកស្វាយសង្កាត់កោះរ៉ុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ស្រ្តីខាងលើ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

នាគសមុទ្រ