ខេត្តព្រះសីហនុ៖លោកស្រីសេង សុគន្ធា បានបញ្ជាក់ថារបាយការណ៏របស់រដ្ឋបាលស្រុកស្ទឹងហាវ រៀប ចំឡើងដោយ លោក ស៊ុនពិសី អភិបាលរងស្រុក ស្ទឹងហាវ លេខ ១០៦ ចុះថ្ងៃទី១៣ខែកក្កាឆ្នាំ ២០២០ ដែល ជារបាយការណ៏ដាក់ជួនទៅលោក អភិបាលខេត្តព្រះសីហនុស្តីពីករណីទំនាស់ដីធ្លីរបស់លោកស្រី សេង សុគន្ធា ជាមួយលោក ជំទាវ ឡុង សាខន ស្ថិតនៅភូមិប្ញទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវនិងដកហូត គ្រឿងចក្រ មួយគ្រឿង។
ដោយក្នុងរបាយការណ៏នោះលោក ស៊ុនពិសី បានសសេរបញ្ជាក់ថា ចំពោះករណីឈ្មោះ សេង សុគន្ធា ប្តឹងរដ្ឋបាលស្រុកស្ទឹងហាវ ក្នុងការរារាំងហាមឃាត់ ទាមទារផលប្រយោជន៍ និងមិនអោយចាត់ចែងអាស្រ័យផល នៅលើដីទំហំ១០ហិកតា ស្ថិតនៅភូមិប្ញទី២ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ការណីនេះដែរកន្លងមក រដ្ឋបាលស្រុកស្ទឹងហាវបានធ្វើណែនាំអោយបញ្ឈប់ការកាយអាចម៏ដីម្តងរួចទៅហើយដោយរងចាំការដោះស្រាយ ជាមុនសិន តាមពាក្យបណ្ដឹងរបស់លោក កាសារី តំណាងអោយ ជំទាវ ឡុង សាខន តែឈ្មោះ សេង សុគន្ធា មិនស្តាប់តាមការណែនាំរបស់រដ្ឋបាលស្រុកនោះឡើយគឺ នៅតែបន្ដសកម្មភាពកាយយកអាចម៏ដីដ៏ដេល ។ លុះដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលស្រុកស្ទឹងហាវ ដឹកនាំដោយលោក សុន ពិសីអភិបាលរងស្រុក បានចុះឃាត់ សកម្ម ភាពកាយអាចម៏ដីម្តងទៀត ហើយរដ្ឋបាលស្រុកសម្រេចដកហូតគ្រឿង ចក្រមក មួយ គ្រឿងរក្សាទុកនៅសាលាស្រុក ក្នុងពេលនោះតែម្តង។
លោក ស្រី សេង សុគន្ធា បានបន្តទៀតថា៖អ្វីដែលជារបាយការណ៏របស់ លោក ស៊ុនពិសី អភិបាលរង ស្រុក ស្ទឹងហាវ ខាងលើនេះគឺមិនមានការពិតនោះឡើយ ពិព្រោះកន្លងមក ក្រុមការងាររបស់រដ្ឋបាល ស្រុកស្ទឹង ហាវមិនដែលចុះទៅធ្វើការមានឃាត់ឬណែនាំអ្វីដល់ រូបអ្នកស្រីពាក់ពាក់ព័ន្ធការកាន់កាប់ លើដីទំហំប្រមាណ១០ ហិកតានេះដែរ គឺមិនដែលមានសោះ សូម្បីមួយដង។ ហើយដល់ពេលលោកស្រី ចាប់ផ្តើមការយកអាចម៏ដី ក៏ ស្រាប់ តែ លោក ស៊ុនពិសី បានដឹកនាំកម្លាំងចុះមកចាប់តែម្តង រូចហើយធ្វើរបាយការណ៏ ផ្ទុយពីការពិត បែប នេះទៅវិញ។ របាយការណ៏ ផ្ទុយពីការពិតបែបនេះធ្វើឲ្យរូបអ្នកស្រីដែលជាជនរងគ្រោះក្លាយទៅជាជនល្មើស និងត្រូវគេប្តឹងទៅសាលាដំបូង ខេត្ត ព្រះសីហនុយ៉ាងអយុត្តធម៏បំផុត ប៉ុន្តែរសំណុំរឿងនេះមិនត្រូវបាន សាលា ដំបូងខេត្តមិនចាត់ការនោះទេដោយពិនិត្យ ឃើញថា ភាគីដើមបណ្តឹងមិនភាពច្បាស់លាស់ពាក់ព័ន្ធឯកសារដី ទំនាស់ខាងលើ ។ បច្ចុប្បន្ន សំណុំរឿង នេះភាគីដើមបណ្តឹង កើតទុកមិនសុខ ចត្តិ ក៏បាន ដាក់ប្តឹងទៅសាលា ឧទ្ធរណ៏ បន្តទៀត ជាហេតុធ្វើរូបអ្នកស្រី មានភាពស្មុកស្មាញរកទីបញ្ចប់គ្មាន ប៉ុន្តែរទោះជាយ៉ាងណាក៏ អ្នកស្រីសង្ឃឹមថា សាលាឧទ្ធរណ៏និងផ្តល់ភាពយុត្តិធម៏ដល់រូបគាត់ដោយភាពថ្លែថ្នូរ។ពាក់ព័ន្ធទីតាំងដីទំនាស់ខាងលើ បើតាម លោកស្រី សេង សុគន្ធា បានបញ្ជាក់ថា ដីនោះរូបអ្នកស្រី បានទិញ ក្នុងឆ្នាំ ២០០៤ ក្រោយពេលទិញដីនោះរួចឈ្មោះ សេង គន្ធា បានធ្វើផ្ទះ និងដាំដំណាំនៅ លើដីនោះ រូមមានដំណាំស្វាយ ដូង .ស្វាយចន្ទីរួមនិងខ្នុរផងដែរ ។ហើយឯកសារទិញលក់ដីនេះក៏មានត្រឹមមានអាជ្ញាធរភូមិ និងឃុំទទួលស្គាល់ត្រឹមត្រូវ ដែរ៕
នាគសមុទ្រ