(ប៉ៃលិន) ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអធិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់បទ ល្មើសការទន្ទ្រានកាន់កាប់ដី និងកាប់បំផ្លាញព្រៃឈើខុសច្បាប់ ក្នុងភូមិសាស្ត្រ យោធភូមិភាគទី៥ ។
ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានការចូលរួមពីគណៈអភិបាលខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធទាំងបីផងដែរ៕ អត្ថបទ ភ្នំខៀវ ប៉ៃលិន