ខេត្តព្រះសីហនុ៖ សប្បុរសជនជាច្រើននៅតែបន្តជួយ ឧបត្ថម្ភជាថវិកា និងសម្ភារៈ ឧបត្ថម្ភសាខាកាកបាទក្រហម កម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសទិវាខួបលើកទី១៦១ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ក្រោមប្រធានបទ«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
សប្បុរសជនដែលបានចូលរួមមូលនិធិនៅថវិកា និងសម្ភារដល់ស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានដូចជា៖១.លោកឧកញ៉ា ស៊ុន រី អនុប្រធានកត្តិយសសាខា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១៥.០០០ដុល្លារ បន្ថែមទៀតក្នុងការចាក់បេតុងក្នុងបរិវេណស្នាក់ការសាខា។២.លោកស្រី ម៉ាក សំណាង អភិបាលរង នៃគណៈ អភិបាល ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារ។៣.ឯកឧត្ដម រ៉ូន សារី សមាជិកក្រុម ប្រឹក្សាខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល។៤.លោក បូរី វង្សសានិត្យ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល។៥.លោក ជ្រា ថារ៉ាវុធ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាចំនួន ២លានរៀល។
៦.លោកស្រី ប៉ែត ប៉ុណ្ណារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុដែលបាន ឧបត្ថម្ភ ថវិកាចំនួន ៥០ម៉ឺនរៀល។៧.លោក រស់ សុខគីម ប្រធានផ្សារលើក្រុងព្រះសីហនុ ដែលបាន ឧបត្ថម្ភថវិកាចំនួន ៤លានរៀល។ រួមទាំងមន្ទីរអង្គភាពក្នុងខេត្តមួយចំនួន និងបងប្អូនសប្បជនពីមនុស្សធម៌ទាំងអស់ចំនួន ៣៦នាក់ បន្ថែមទៀត បានឧបត្ថម្ភថវិកាចូលរួមផ្ដល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សរុបចំនួន ទឹកប្រាក់ដោយទទួលបាន ២២,០៦០,០០០រៀល(ម្ភៃពីរលាន ប្រាំមួយម៉ឺនរៀល) និងប្រាក់ដុល្លារចំនួន ១៧,៥៥៦ដុល្លារ(មួយម៉ឺន ប្រាំពីរពាន់ ប្រាំរយ ហាសិបប្រាំមួយដុល្លារ)។
នាក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងវិស័យសាធារណៈ និងវិស័យឯកជនដែល បានបរិច្ចាគធនធានឧបត្ថម្ភថវិកាដើម្បីជាកម្លាំងចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សម្រាប់ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះ ដោយគ្រោះមហន្ត រាយ ផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន និងអ្នកជំងឺរ៉ាំរ៉ៃ ដោយពុំមានការរើស អើង ពូជសាសន៍ ជំនឿសាសនា និងនិន្នាការនយោបាយអ្វីឡើយ។សង្ឃឹមយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវអ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងបន្តចូលរួមបរិច្ចា គធនធាន ឧបត្ថម្ភជាថវិកា រួមទាំងសម្ភារៈ ផ្ដល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងទទួលរង់ចាំនៅ អំណោយពីបងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃនេះតទៅ ដែល បានរៀបចំធ្វើនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុគ្រប់ពេលវេលា៕
នាគសមុទ្រ