​មន្ត្រី​កាំកុងត្រូល​ដុត​កម្ទេច​ទំនិញ​ដែល​ឃាត់​បាន​និង​រក្សាទុក​អស់​រយះពេល​៩​ខែ​កន្លង​

0

​ខេត្តបន្ទាយមានជ័យ​
​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ​បាន​ប្រមូល​ទំនិញ​ខូចគុណភាព​ចម្រុះ​មាន​ចំនួន​២៣៩០​គីឡូក្រាម​យកមក​ដុត​កម្ទេចចោល​បន្ទាប់ពី​មានការ​បញ្ជា​ផ្ទា​ល់ពី​លោក​អ៊ុត សុភាព​ប្រធាន​កា​រិ​យា​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ ។ ការដុត​កម្ទេច​ទំនិញ​ខូចគុណភាព​នោះ​គឺ​ស្ថិត នៅត្រង់​ដី​បរិវេណ​កាស៊ីណូ​ផ្កាយ​៥ នៅវេលា​ម៉ោង ១១​និង​ង​២០​នាទី​ព្រឹក ថ្ងៃទី​២២​ខែតុលា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោក អ៊ុត​សុភាព ប្រធានការិយាល័យ​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ឲ្យ​IMG-20141021-WA0000

ដឹងថា ក្រោយ​បង្ក្រាប និង​ឃាត់ទុក​រយះពេល​៩​ខែ ចំពោះ​ទំនិញ​ដែល​ខូចគុណភាព​នោះ គឺ​ឃាត់​ពី​ឈ្មួញ​នាំយក​ពី​ប្រទេស​ថៃ តាម​ច្រកទ្វា​អន្តរជាតិ​និង​ច្រក​ខ្លង​លឹក​ស្រុក​អារញ្ញ និង​ចំនួន​ច្រើន​ទៀត​មន្ត្រី​កាំកុងត្រូល​បាន​ចុះ​ធ្វើ​ការណែនាំ និង​ឃាត់​យកមក​តាម​ទីផ្សារ តាម​តូប និង​តាម​ហាង​ធំៗ ដែល​សុទ្ធសឹង​ខូចគុណភាព ក្រុមការងារ របស់លោក​ដោយមាន​កា​រ​ណែនាំ ពី​IMG-20141021-WA0002

សំណាក់​រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បាន​ប្រមូល​មក​ដុត​កម្ទេចចោល​ទាំងស្រុង​ដូច្នេះ ។ លោក​អ៊ុត សុភាព បាន​ថ្លែងបន្តថា ទំនិញ​ដែល​មន្ត្រី​ឃាត់​បាន​នៅត្រង់​ច្រកទ្វារ​អន្តរជាតិ​នោះ​រួមមាន កម្ទេច​នំ ឡេ​ខូចគុណភាព ទឹក​ខ្ទឹម​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ស្ក​គ្រាប់​គ្មាន​ស្លាក​សញ្ញា ត្រីខ ឡេ​គ្មាន​ស្លាក​សញ្ញា​ធំៗ​ទឹកខ្មេះ ទឹក​ស៊ី​រ៉ូ ត្រ​ណាប់​កន្ទួត ត្រីខ កំប៉ុង​តូច​ស្មើ និង​២៣៩០​គីឡូក្រាម​។​image

ក្រោយពី​ធ្វើការ​កំទេចចោល​ទំនិញ​ដែល​ខូចគុណភាព​រួចមក លោក​បាន​អំពាវ​នាដ​ល់​ប្រជាពលរដ្ឋ និង​អា​ជីករ ឈ្មួញ​ទាំងអស់​មេត្តា​ចូលរួម​សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​ជំនាញ ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់​ដល់​សុខភាព និង​អាយុជីវិត​ដល់​ប្រជាពលរដ្ឋ មិនត្រូវ​បរិភោគ របស់​ដែល​ខូចគុណភាព ដែល​ត្រូវបាន​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​ថៃ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ខ្លាំងណាស់​៕