មនុស្សស្លាប់ ២ នាក់ និងរបួស ធ្ងន់ ស្រាល៥ នាក់ទៀត នាំគ្នាទៅព្រោះស្រូវពេលមេឃភ្លៀងរត់ទៅជ្រកក្រោមម្លប់ដើ មស្តៅត្រូវរន្ទៈបាញ់

0

បន្ទាយមានជ័យ៖ ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយ ផ្គររន្ទះយ៉ា ងខ្លាំងបានបាញ់មនុស្សស្លាប់២នាក់ និង៣នាក់រ ងរបួសធ្ងន់ ២ នាក់ទៀតរងរបួស ស្រាល នៅវេលាម៉ោ ងប្រហែលជា៣រសៀល ម្សិលមិញ ថ្ងៃទី១៩ ឧសភា២០២៤។រឿងរាវនេះកើតឡើងនៅ នៅចំណុចខាងត្រពាំងតាង៉ឹន៣០០ម៉ែត្រ ស្ថិតក្នុងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ជនរង គ្រោះដោ យសារ រន្ទះបាញ់បានស្លាប់២នាក់១ឈ្មោះ ជុន ភាព ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ស្លាប់ ២.ឈ្មោះ ថ្លាង ធា ភេទប្រុស អាយុ២៥ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ស្លាប់ ចំណែក ៥នាក់របួសធ្ងន់ស្រាល ៣ឈ្មោះ យង់ បែន ភេទប្រុស អាយុ៦០ឆ្នាំ ភូមិអំ ពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក របួសធ្ងន់៤ឈ្មោះ បិ ន រ៉ា ភេទប្រុស  អាយុ៤០ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក របួសធ្ងន់ ៥.ឈ្មោះ ឌុំ ឆាត់ ភេទប្រុស អាយុ ៥៦ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក របួសធ្ងន់ ៦.ឈ្មោះ សុខ មាគ ភេទប្រុស អាយុ ២២ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក របួសស្រាល ៧ឈ្មោះ ជ្រឹង តុន ភេទ ប្រុស អាយុ ៤៩ឆ្នាំ ភូមិអំពិល កោង ឃុំណាំតៅ ស្រុកភ្នំស្រុក របួស ស្រាល សរុប ទាំង ស្លាប់ របួសមនុស្ស៧នាក់ ។

លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងបន្តទៀតថា នៅមុនពេលកើត ហេតុ ជនរង គ្រោះទាំង៧ នាក់បាន ទៅព្រួសស្រូវនៅ ចំណុចត្រពាំង តាង៉ឹន ខាងជើងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុកលុះម៉ោងប្រហែស ៤ ល្ងាច ស្រាប់តែ មានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយ ផ្គររន្ទះយ៉ា ងខ្លាំង ស្របពេលនោះជនរងគ្រោះទាំង នោះបាននាំគ្នារត់ ទទៅជ្រកនៅក្រោមម្លប់ដើមស្តៅនៅក្បែរនោះ ក៏ស្រាប់ តែរន្ទះបាញ់ចំកន្លែងមនុស្សជ្រក បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ មនុស្សនៅនឹងកន្លែង៣នាក់ រ ងរបួសធ្ងន់ និង២ នាក់ទៀតរងរបួស ស្រាល ។
លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពេលកើតហេតុហើយ ជនរង គ្រោះ រងរបួសធ្ងន់ ស្រាល ក្រុមការងារពេទ្យដឹកកយទីសំរាក ព្យាបាលទៅមន្ទីរពេទ្យ ចំណែកជន រងគ្រោះ ដែលបាត់ បង់ជីវិត ត្រូ វក្រុមគ្រួសាររៀប ចំធ្វើបុណ្យតាមប្រ ពៃណី ។

គួបញ្ជាក់ផងដែរថា នៅស្រុកភ្នំស្រុកនៃខែនេះ  មានករណីរន្ទះ បាញ់២ករណីជាប់ៗគ្នា ក្នុងនោះ សសត្វ៣ក្បាលបានស្លាប់ និងមនុស្ស៧នាក់ទៀត ៕ដោយ៖ឃិន គន្ធា