រដ្ឋបាលក្រុងស្ទឹងសែន បានប្រារព្ធពិធីទិវាជាតិនៃការចងចាំ២០ ឧសភា នៅបរិវេណវត្តស្រយ៉ូវ

0

(កំពង់ធំ)÷ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អនុប្រធានទី២ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ បានចាត់តាំងលោកជំទាវ ម៉ី ឧសភា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ លោក ពេញ កែមអភិបាលក្រុងស្ទឹងសែន ព្រះចៅអធិការវត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តកំពង់ធំ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ.លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង២.០០០នាក់ បានអញ្ជើញចូលរួមទិវាជាតិនៃការចងចាំ២០ ឧសភា នៅបរិវេនវត្តស្រយ៉ូវ ភូមិស្រយ៉ូវជើងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងកម្មវិធីនេះ លោកជំទាវ ម៉ី ឧសភាបានមានប្រសាសន៍ ទិវាជាតិនៃការចងចាំ ២០ ឧសភា ដល់អ្នកចូលរួមគឺ ដោយប្រទេសកម្ពុជាជួបបញ្ហាសង្រ្គាម រយៈពេល០៣ឆ្នាំ ០៨ខែ ២០ថ្ងៃ ប្រជាជនកម្ពុជាមួយចំនួនត្រូវជម្លៀសចេញពីទីក្រុង លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់នូវការចាយលុយផ្សេងៗ បានបិទទ្វារសាលារៀន មន្ទីរពេទ្យ និងវត្តអារាម មិនមានដំណើរការសហការទូទាំងប្រទេស បានបោសសម្អាតភ្នាក់ងារចោរកម្ម ដាក់ពង្រាយកងទ័ពតាមព្រំដែន។ ស្របពេលប្រទេសជាតិជួបប្រទះគ្រោះអាសន្ន នៅមានឮសំឡេងឈឺចាប់ ខ្លោចផ្សា និងអស់សង្ឃឹមលាយឡំ នឹងទឹកភ្នែករបស់ប្រជាពលរដ្ឋ សំលៀកបំពាក់ខ្មៅតោកយ៉ាក រូបកាយស្គមស្គាំង ខ្វះជម្រក ខ្វះអាហារ មានផ្លូវអត់មនុស្សដើរមានជណ្ដើរអត់មនុស្សឡើង មានផ្ទះអត់មនុស្សនៅផងដែរ។

លោកជំទាវអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ ក៏បានបន្តទៀតថា ដោយសារការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត្រនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានសន្តិភាព ទើបមានសេចក្តីសុខ សុភមង្គលនៅក្នុងក្រុមគ្រួសារ ប្រជាពលរដ្ឋរួចចាកផុតពីជាភាពក្រលំបាកដោយមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយសារប្រទេសជាតិរួចពីសង្គ្រាម ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពយូរអង្វែង សូមបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារសន្តិភាពឲ្យបានគ្រប់គ្រាន់ ពិសេសកុំបំផ្លាញសុភមង្គលក្រុមគ្រួសាររបស់ខ្លួន ណែនាំដល់កូនចៅឲ្យដឹងពីទុក្ខលំបាករបស់បងប្អូន ពីសម័យសង្គ្រាមធ្វើឱ្យបងប្អូនយើងឈឺចាប់យ៉ាងខ្លាំងមិនអាចបំភ្លេចបាន។

លោកជំទាវ ម៉ី ឧសភា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ ទាំងនេះគឺសុទ្ធសឹងតែជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលលោកខំក សាងតាំងពីបាតដៃទទេ មានសមិទ្ធផលថ្មីមួយទៀតដែល រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចាប់ផ្តើមធ្វើឆាប់ៗនេះគឺ ព្រែកជីកហ្វូណនតេជោ។ ក្រោយពេលដែលគម្រោងនេះសម្រេច កម្ពុជាពិតជាអាចទទួលនូវអត្ថប្រយោជន៍ជាច្រើនមហាសាលដូចជាការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃ នៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងការចិញ្ចឹមសត្វជាដើម។ សូមគាំទ្រគម្រោងព្រែកជីកហ្វូណន តេជោ និងសូមអំពាវនាវឱ្យបងប្អូនយល់ឱ្យបានច្បាស់អំពីអត្ថប្រយោជន៍របស់គម្រោងនេះ និងផ្តល់ការគាំទ្រទាំងអស់គ្នា។ អត្ថបទលោក ធូ កែវមុន្នី