ខេត្តព្រះសីហនុ៖កងរាជអាវុធហត្ថខេត្តនាវេលាម៉ោង៩នឹង៣០នាទី ថ្ងៃទី ២០ខែ ឧសភាធ្នាំ២០២៤ បានបញ្ជូន ជនសង្សយ័ពាក់ព័ន្ធជួញដូរថ្នាំញៀនចំនួន៧១នាក់នឹងវត្តុតាង ទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់បន្ទាប់ពីបញ្ចប់ការសាកសួរអស់រយៈពេលជាច្រើនថ្ងៃរូចមក។





ជុំវិញប្រត្តិបត្តិការបង្រ្កាបជនជាប់សង្ស័យគ្រឿងញៀនទ្រុងទ្រាយជំខាងលើ នេះ លោកវរសេនីយ៍ត្រី ឡុង គឹមហួរនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកង រាជអាវុធហត្ថ ខេត្តព្រះសីហនុបានបញ្ជាក់ ផងដែរ ថា ប្រត្តិបត្តិការនេះបានធ្វើឡើងក្រោមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុដោយក្នុងនោះកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននិងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបានចុះធ្វើការបង្ក្រាបទីតាំងជនសង្ស័យនៅត្រង់ចំណុចស្ថិតក្នុងក្រុមទី១១ភូមិ០៣សង្កាត់លេខ៣ក្រុងព្រះសីហនុ។ជាលទ្ធផលប្រតិបត្តិការនេះដែរកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ៧១នាក់និងចាប់ដកហូតវត្ថុតាងជាគ្រឿងញៀននិងសម្ភារប្រើប្រាស់និងមធ្យោបាយមួយ ចំនួន៕



នាគសមុទ្រ