ទំនិញ​ជា​គ្រឿង​បរិភោគ​ខូចគុណភាព​ជិត​២​តោន​ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ប្រមូល​យកទៅ​ដុតចោល​

0

​ក្រុង​ប៉ោយប៉ែត​
​ទំនិញ​ជា​គ្រឿង​បរិភោគ​ខូចគុណភាព​ជាង​២​តោន ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ប្រមូល​យកទៅ​ដុត​
​ចោល​ភ្លាមៗ​បន្ទាប់ពី​រកឃើញ​គ្រឿង​ទំនិញ​ដែលជា​អាហារ​បរិភោគ​ត្រូវបាន​ឈ្មួញ​លួច​បង្កប់​តាម​រទេះអូស​ចេញពី​ប្រទេស​ថៃ ហើយ​យកមក​លក់​បែប​អាណាធិបតេយ្យ​តាម​ផ្សារ​នានា​ក្នុង​
​ក្រុង​ប៉ោយប៉ែត និង​លក់​បោះ​ដុំ​ឈ្មួញ​តូចធំ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ទៀតផង ហើយក៏​ត្រូវ​
​មន្ត្រី​ខាងលើ​ស្ទាក់​ចាប់បាន​តែម្តង​។​
​ជារឿយៗ​គេ​តែងតែ​ស​ង្គេ​ត​ឃើញ​មានការ​លួច​នាំចូល​រាល់​ទំនិញ​ដែលជា​គ្រឿង​បរិភោគ​ផ្សេងៗ​ដូចជា មាន់ ស្ករ​គ្រាប់ ទឹកក្រូច ទឹក​ខ្ទឹម​ជ្រក់ ត្រីខ នំ​ចម្រុះ តំណាប់​កន្ទួត ស្រា​បៀរ​កំប៉ុង ប្រហិត ឡេ​លាប​ខ្លួន ឡេ​គ្មាន​ស្លាក​សញ្ញា ទឹក​ខ្មះ និង​ប្រេងឆា ជាដើម វុ​ត្ថុ​ទាំងនេះ​ត្រូវបាន​គេ​
​រកឃើញថា គឺ​ខូចគុណភាព​ទាំងអស់ ដែល​កន្លងទៅ​ប្រជាពលរដ្ឋ​មួយចំនួនធំ មិនបាន​ពិ​ចារ​
​ណា​ហើយក៏​ទិញ​យកទៅ​បរិភោគ​បង្ក​អោយ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ទៀតផង ។​image (1)
​គួ​រំលឹក​ដែលថា ការ​ពី​ល្ងាច​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៤ គេ​បា​នស​ម្គ​ល់​ឃើញ​មន្ត្រី​កាំកុងត្រូល​
​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានធ្វើ​សកម្មភាព​ប្រមូល​ទំនិញ​ជា​គ្រឿង​បរិភោគ​ខូចគុណភាព​
​ពី​ឃ្លាំង​និង​ទំនិញ​ដែល​ចាប់បាន​ថ្មីៗ​នៅក្នុង​រទេះអូស​ត្រង់ចំណុច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​
​យកទៅ​ដុត​បំផ្លាញចោល​ទាំងស្រុង​តែម្តង ។​
​តាម​ការលើកឡើង​រប​ស់លោក​អ៊ុត សុភាព​ប្រធាន​ស្នាក់ការ​កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​
​ប៉ោយប៉ែត​បានអោយដឹង​ថា រាល់​ទំនិញ​ដែល​លោក​បាន​ប្រមូល​យកមក​ដុត​នេះ មាន​មួយ​
​ចំនួន​កម្លាំង​បានធ្វើ​សកម្មភាព​ឆែកឆេរ​ត្រួតពិនិត្យ​ក្នុង​ទីផ្សារ​តូចធំ នៅ​ប៉ោយប៉ែត និង​នៅ​IMG-20141021-WA0002
​បន្ទាយមានជ័យ ហើយ​ក៏បាន​ប្រទេះ​ឃើញ​មាន​គ្រឿង​បរិភោគ​មួយចំនួនធំ​ដូច​បាន​រៀបរាប់​
​ខាងលើ​ពី​ក្រុមអាជីវករ​ហ​លយ​ដក​យកមក​រក្សាទុក​នៅ​ក្នុង​ឃ្លាំង លោក​បាន​បញ្ជាក់ទៀតថា ក្រៅពី​មានការ​ត្រួតពិនិត្យ​តាម​ទីផ្សារ​រួច​កម្លាំង​ក៏បាន​ត្រួតពិនិត្យ​តាម​រទេះអូស​តូចធំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជាប្រចាំ ហើយ​ក៏បាន​ដកហូត​រាល់​ទំនិញ​ដែល​បាន​បង្កប់​នៅក្នុង​រទេះ​IMG-20141021-WA0004
​អូស​ជា​បន្តបន្ទាប់​ផងដែរ ក្នុងនោះដែរ​លោក​បាន​សំណូមពរ ទៅដល់​អាជីវករ​រួមទាំង​ប្រជា​ពល​
​រដ្ឋ​ដែល​ទិញ​គ្រឿង​បរិភោគ​មេត្តា​ចូលរួម​ត្រួតពិនិត្យ​ទំនិញ​ដែល​ខ្លួន​ត្រូវ​ទិញ​យកទៅ​ទទួលទាន​
​អោយបាន​ច្បាស់លាស់​មុន​និង​ទទួលទាន​នោះ​ជះ​វាង​ដល់​ការប៉ះពាល់​សុខភាព​ដល់​ខ្លួន​ទៀត​
​ផង​៕​