អាជ្ញាធរខេត្តស្វាយរៀងប្រារពមីទិញទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

0

ខេត្តស្វាយរៀង៖ឯកឧត្តម ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជើញជាអធិបតីក្នុងទិវាជាតិនៃការចងចាំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ៨ខែ២០ថ្ងៃនាព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤នេះ ស្ថិតនៅបរិវេណស្តូបគោរពវិញ្ញាណខ័ន្ត ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ពិធីនេះមានការអញ្ជេីញចូលរួមពីលោកស្នងការនគរបាលខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី ប្រធានមន្ទី-អង្គភាពនានាជុំវិញខេត្ត​ លោកអភិបាលក្រុងស្វាយរៀង​ ប្រជាពលរដ្ឋ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធទាំងបីសរុបចំនួន៨៦៩អង្គ/នាក់។
ឯកឧត្តមបានថ្លែងនូវខ្លឹមសារសំខាន់ៗដើម្បីរំលឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់របស់ប្រជាជនកម្ពុជា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាសារមួយនៃការចងចាំដល់ប្រជាពលរដ្ឋកម្ពុជារួមមាន÷
១. ប្រឆាំងដាច់ខាតចំពោះពួកជ្រុលនិយមមួយចំនួនដែលល្មោភអំណាច និងបំភ្លៃប្រវត្តិសាស្ត្រពិសេសទិវាជ័យជម្នះ៧មករា។
២. ចងចាំជានិច្ចនូវសោកនាដកម្មរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃដែលបានប្រព្រឹត្តឡើងដោយពួកប្រល័យពូជសាសន៍ប៉ុលពតមកលើប្រទេសកម្ពុជា។
៣. ប្រែក្លាយស្មារតីចងកំហឹងឈឺចាប់ទៅជាការខិតខំប្រឹងប្រែងការពារ ស្ថាបនាមាតុភូមិកម្ពុជាឱ្យកាន់តែសម្បូរសប្បាយ និងរីកចម្រើនរុងរឿងជានិរន្តន៍​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
៤. ដឹងគុណជានិច្ចដោយមិនអាចបំភ្លេចបាននូវទិវាជ័យជម្នះ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យរស់រានមានជីវិតឡើងវិញ។
៥. ពង្រឹងពង្រីកសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ និងប្តេជ្ញាឈរលើគោលនយោបាយ​ យុទ្ធសាស្ត្របញ្ចកោណរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត ព្រមទាំងត្រៀមខ្លួនជានិច្ចចូលរួម និងអនុវត្តសំដៅការពារឯករាជ្យ សន្តិភាព​ ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ឯកឧត្តមអភិបាលខេត្តបានធ្វេីការផ្តាំផ្ញេីរដល់ក្មួយៗសិស្សសាលា​ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ​ ស្តាប់បង្គាប់ឪពុកម្តាយ​ ចំពោះឪពុកម្តាយ​ត្រូវបន្តចូលរួមផ្សព្វផ្សាយនិងអប់រំកូនចៅ​ត្រូវជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន​ បញ្ហាក្មេងទំនេីង​ ក្នុងនោះការបេីកបនៅលេីដងផ្លូវ​ ត្រូវមានកា​រប្រុងប្រយ័ត្ន​ និងគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវ៕គឹមសេង