ស្ត្រី​កើតមក​ជា​ពង និង​ជញ្ជៀន​ព្រម​ចេញពី​វត្ត​ទាំង​មួរ​ហ្មង​ដោយ​ខ្លាច​ព្រះសង្ឃ​គង់​ក្នុង​វត្តមាន​បញ្ហា​ជាមួយ​

0

កំពង់ឆ្នាំង​៖​ស្ត្រី​ភូតភរ​កើតកូន​ពង និង​ចិញ្ចៀន បាន​ព្រម​ចាក​ចេញពី​វត្ត​ទៅកាន់​លំនៅដ្ឋាន​វិញ​ទាំង​ក្តី​មួរ​ហ្មង​យ៉ាងខ្លាំង កាលពី​ម៉ោង​៤​និង​៣០​ល្ងាច​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ ដោយ​ព្រះសង្ឃ​មួយអង្គ​ដែល​គង់​ក្នុង​វត្ត​នេះ​ព្យាយាម​រារាំង​ការបណ្តេញចេញ​នេះ​ពី​អាជ្ញា​អរ​លែង​បាន​។ ជំនឿ​មិន​មិនគួរ​អោយ​ជឿ​ព្រោះតែ​ស្ត្រី​ម្នាក់នេះ​បាន​អះអាងថា​កើតកូន​មកជា​ពង និង​ជា​ចិញ្ចៀន​បាន​ស្នាក់នៅ​ក្នុង​វត្ត ធ្វើអោយមាន​ការភ្ញាក់ផ្អើល​៣​ទៅ​៤ នាំអោយ​ប៉ះពាល់​ដល់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា ធ្វើអោយ​ព្រះ​អនុគណ​ស្រុក លោក​អភិបាលស្រុក និង​មន្ត្រី​ធម្មការ​ស្រុក​បរិបូរ​ណ៌ ជាច្រើនរូប​បាន​ទៅ​ប្រជុំ ក្នុង​វត្ត​ព្រះឥន្ទ​កោ​សី ហៅ​វត្ត ដំរី កាលពី​ថ្ងៃទី​១៨ ខែតុលា វត្ត​នេះ​ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រាល ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៌ ដើម្បី​បណ្តេញ​អោយ​ស្ត្រី​រូបនោះ​ចេញពី​វត្ត​។10581799_1646163368943373_1720596405_n (1)
​សូមបញ្ជាក់ថាៈ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៤​មានការ​ប្រជុំ​ដើម្បី​សុំអោយ​ស្ត្រី​នោះ​ចេញពី​វត្ត ព្រះ​អនុគណ​ស្រុក​បរិបូរ​ណ៌ ព្រះនាម អៀង សារឿន បាន​មាន​សង្ឃ​ដិ​កា​រថា​៖​ក្នុងនាម​អាត្មា​ជា​មន្ត្រី​សង្ឃ​ស្រុក អាត្មា​សុំ​បិ​ណ្យ​បាត ញោមស្រី ជា អ៊ី​ត អាយុ​៤២​ឆ្នាំ ដែល​បានមក​ស្នាក់ នៅ ក្នុង​វត្ត​ព្រះឥន្ទ​កោ​សី ហៅ​វត្ត​ដំរី​កូន​នេះ ដែល​បាន​អះអាងថា​៖​បានកើត​កូន​មកជា​ពង​ជា​ចិញ្ចៀន​នោះ អោយ​អញ្ជើញ​វិលត្រឡប់​ទៅ​លំនៅ​ដា្ឋ​ន​វិញ ព្រោះថា​ការយក​ទី​1926924_701128833311860_2426979255265295572_n (1)

អារាម​ធ្វើ​របៀបនេះ​ធ្វើអោយ​ប៉ះ ពាល់ ដល់​វិស័យ​ព្រះ​ពុ​ទ្ឋ​សា​សនាខ​។​ព្រោះថា​ទី​អារាម​គឺជា​កន្លែង​គោរពបូជា​ព្រះ​ពុ​ទ្ឋ​សាសនា មិនមែន​ធ្វើ​បែប​នាំគ្នា​មក​គោរព ពង​គោរព​ចិ​ញ្ជៀ​ន​ជា​អ្នកមាន​បារមី​តាម​ល​ទ្ឋិ​ព្រហ្មញសាសនា​នោះទេ​។ អាត្មា​មិនបាន​ហាមឃាត់​រឿង​មាន​ជំនឿ​អី​នោះទេ តែ​សូម​តែ​ម្យ៉ាង​គឺ​សូម​អញ្ជើញ​ញោមស្រី​នោះ​អោយ​ចេញពី​វត្ត​ហើយ​បើ​មាន​បារ​ម៉ី​ពូកែ​សា​សិ​ទ្ឋ​មែន ពេល​ទៅផ្ទះ​វិញ​ក៏​គង់តែ​គេ​ទៅតាម​រក ព្រោះ​ផ្ទះ​ញោម​នៅ​មិន​ឆ្ងាយ​ពីនេះ​ប៉ុន្មាន​ដែរ ។​DSC07136 (1)
​ ​ព្រះសង្ឃ​ព្រះនាម យ៉ង់ វណ្ណា​ន ដែល​គង់​ក្នុង​វត្ត​ព្រះឥន្ទ​កោ​សី​( វត្តមាន​លោក​តែមួយ​អង្គ​នេះ​) បាន​មាន​សង្ឃ​ដិ​ការ​ថាៈ ការអោយ​ស្ត្រី​នោះ​ចាកចេញ អាត្មា​មិន​ហ៊ាន​ហាមឃាត់​ទេ តែ​អាត្មា​ក៏​សុំ​បិណ្ឌបាត ដែរ គឺ​សុំអោយ​អោយ​ញោមស្រី ជា អ៊ី​ត បាន​ស្នាក់​នៅក្រោយ​វត្ត​នេះ​វិញ​ដែរ ដោយ​ពេលនេះ​កំពុង ធ្វើ​ផ្ទះមួយ ខ្នង​អោយ​ស្នាក់នៅ​ហើយ​។​អស់លោក​ជាម​ន្ត្រី​ធម្មការ ជា​10735825_1646154382277605_168010146_n

អាជ្ញាធរ​ស្រុក នៅ​ឆ្ងាយ​មិនដឹង​ទេ តែ​អាត្មា នៅ​ទី នេះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​គឺ​បានដឹង​ច្បាស់​ណាស់​ពីអ្វី​ដែលជា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ហើយ​អស់ លោ​កម​កថា​ដេញ​គឺ​ដេញ​ភ្លាម អញ្ចឹង​គ្នា​រក​កន្លែង​នៅ​ម៉េច​ទាន់ ម្យ៉ាងវិញទៀត​ក្នុង​ច្បាប់​ព្រះ​ពុ​ទ្ឋ សា សនា ក៏​មិនបាន​ហាមឃាត់​មិនអោយ​បុគ្គល​ណា​មាន​ជំនឿ អ​រូបិយ​បែបនេះ​ដែរ ។​10723604_1646154568944253_928098580_n (1)
​ ​លោក ថា​ន់ សា​រុំ អភិបាលរង​ស្រុក​បរិបូរ​ណ៏ បាន​មាន​ប្រសា​ស​ថា មិនមែន​គេ​មិនអោយ​ជឿ​នោះទេ ជឿ​អី​ក៏​ជឿ​ចុះ តែ​សុំអោយ​ចាក​ចេញពី​វត្ត ព្រោះ​វត្ត​ជា​កន្លែង​សម្រាប់​ពុ​ទ្ឋ​បរិ​ស​ទ័ មក​គោរពបូជា​ព្រះ​ពុ​ទ្ឋ​សាសនា ហើយ​រឿង​ថា​សុំអោយ​គាត់​នៅក្រោយ​វត្ត ក៏​មិន​បានដែរ ព្រោះ​ឆ្ងាយ​តែ​ពី​សាលាឆាន់​ដែល​គាត់​កំពុងស្នាក់នៅ​ប្រហែល​៥០​ម៉ែត្រ​ប៉ុណ្ណោះ ដូចជា​ដូច​ទេ បើ​10723604_1646154568944253_928098580_n (1) (1)

បានចេញ​ហើយ​សុំអោយ​គាត់​ទៅ​ស្នាក់​នៅទីណា​ដែល​ឆ្ងាយ​ពី​វត្ត ឬ​បើ​មិន​អញ្ចឹង​ទៅផ្ទះ​គាត់​ក៏​ល្អ​ដែរ​។ បើ​មិន​ចេញ​តាម​ការ អញ្ជើញ របស់​អាជ្ញាធរ​ទេនោះ អាជ្ញាធរ​ស្រុក និង​ខេត្ត នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ជាមិនខាន ។
​ ​ដោយសារតែ​មិនអាច​ប្រឆាំង​និង​អាជ្ញាធរ​បាន នៅ​ល្ងាច​ថ្ងែ​ទី ២០ ខែ តុលា​នេះ គេ​ឃើញ​ស្ត្រី​រូប នោះបាន​ព្រម​រើ​សម្ភារៈ​របស់ខ្លួន​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ទាំង​ក្តី​មួរ​ហ្មង​និង​ខឹង​យ៉ាងខ្លាំង ។DSC07136
​ លោក ថា​ន់ សា​រុំ បាន​និយាយថាៈ ព្រះសង្ឃ​ដែល​កំពុង​គ​ង្គ​នោះ​វត្ត​ដំរី​កូន​នេះ គឺ​ទើប​មកពី​ភ្នំពេញ​ហើយ​
​មក​ស្នាក់នៅ​វត្ត​ពន្លៃ បន្ទាប់​មកសុំ​មក​ស្នាក់​នី​វត្ត​ដំរី​កូន​នេះ​តែ​ជាង​៣​ខែ​មុន​ប៉ុណ្ណោះ ក៏​ស្រាប់​តែមាន​បញ្ហា​នេះ​ឡើង​។​ពុ​ទ្ឋ​បរិស័ទ​ចំ​ចុះ​ជើងវត្ត​និយាយថាៈ​វត្ត​មួយ​នេះ​អស់​ចៅអធិការ​វត្ត​៣​អង្គ​គឺ​ទី​១​សឹក ដោយ​ខ្លួនឯង ទី​២​រៃអង្គាស​បច្ច័យ​បាន​យកលុយ​ទិញ​ឡាន​ជិៈ​ផ្ទាល់ខ្លួន និង​ទី​៣ រៃអង្គាស​ស្រូវ​បាន​យកទៅលក់ បាន​លុយ​ជាង​៦​លាន​រៀល រត់ចោល​វត្ត​បាត់​តែម្តង​៕ កំពង់ឆ្នាំង​,​ថ្ងៃទី​២១.១០.២០១៤