កំលាំងចំរុះ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​ដាយ​ដាក់​ទទឹង អូ​តា​ឡាស់​ចំនួន​១៤​កន្លែង​បំផ្លាញចោល​

0

​ស្ទឹងត្រែង​៖​កំលាំងចំរុះ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ដៀប បូរ៉ា​នាយរង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ស្ទឹងត្រែង​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចុះបង្ក្រាប​បទល្មើស​នេសាទ ចំនួន​១៤​កន្លែង​នៅក្នុង​អូរ​តា​ឡាស់ និង​បានធ្វើការ​រឹបអូស​ដាយ​ដាក់​ទទឹង​អូ​ចំនួន​១០​មាត់ និង​រនាំង​ព្រួល រួមទាំង​ឧបករណ៍​ជាច្រើន​ទៀត ធ្វើការ​បំផ្លាញចោល​នៅ​និង​កន្លែង​។​
​ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ ចាប់​ថ្ងៃទី​១៩-២០ ខែតុលា​ឆ្នាំ​២០១៤​ដែលមាន​កំលាំង​ខណ្ឌរ​ដ្ឋ​បាល​ជលផល​ស្ទឹងត្រែង​សហការ​ជាមួយ ឆ្មាំ​ទន្លេ​អភិរ​ក្យ​សត្វ​ផ្សោត​ទន្លេ​មេ​ង្គ នៃ​ប៉ុស្តិ៍​ឆ្មាំ​ទន្លេ​អន្លុង​ឈើទាល កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ព្រះ​រំកិល មន្ត្រី​បរ​ស្ថាន​នុ​រក្ស និង​កំ​លាំ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​១០១​ផងដែរ​។​
​ ​លោក​ដៀប បូរ៉ា​នាយរង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ស្ទឹងត្រែង​បានអោយដឹងថា​៖​អូ​តា​ឡាស់​គឺជា​អូ​មួយ​សម្បូរ​ទៅដោយ​ធន់​ធាន​មច្ឆា​ជាតិ​ដ៏​កម្ររ តែ​ត្រូវបាន​ក្រុម​ឈ្មួញ​លបលួច ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ បង្ក​ឱ្យ​ពូជ​ត្រី​មួយចំនួន រង​ការបាត់បង់​ជា​បណ្តើរៗ ទើប​លោក​ដឹកនាំ​កំលាំង​IMG_1149

ចុះបង្ក្រាប​។ ដូចជា​នៅ​រដូវ​បិទ​នេសាទ​កន្លងទៅ​នៅក្នុង​អូ​នេះ កំលាំងចំរុះ​បាន​ចុះបង្ក្រាប​ម្តង​រួចមកហើយ និង​បានធ្វើការ​រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​បំផ្លាញចោល​ផងដែរ​។​
​ ​លោក​នាយរង​ខណ្ឌ​បាន​បន្តថា​ទីតាំង​ដ៏​ក្តៅគគុក នៅ​ចំនុច​អូរ​តា​ឡា​ក្នុង​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ គឺជា​អូរ​មួយ​សំបូរ​ទៅដោយ​ជីវចំរុះ​គ្រប់​ប្រភេទ ជាពិសេស​នៅ​រដូវ​ទឹក​ស្រក​នេះ ត្រី​មេ​ពូជ​ធំៗ​ដែល​បាន​គ្នា​ចូលទៅ​ពង​កូន​នៅ​រដូវវស្សា នៅ​រដូវ​ទឹក​ស្រក​នេះ វា​បាន​នាំ​កូនចៅ​របស់​វា ចេញពី​អូរ​ចូលទៅក្នុង​ទន្លេ​វិញ តែ​ត្រូវបាន​ក្រុម​ឈ្មួញ​ទុច្ចរិត បាន​ច្រុះ​សរសរ​ធំ​ឃាំង​រនាំង​ព្រួល ដាក់​ដាយ​(​ជីប​)​កាត់​អូរ ជា​កង់ៗ​រហូត​ទៅ​១៤​កន្លែង និង​បានធ្វើការ​រឹបអូស​ទាំងស្រុង​DSC02952។​
​ ​លោក​បន្តថា​នៅក្នុង​កិច្ចប្រតិបត្តិការ​បី​លើក​រយះពេល​ពីរ​ថ្ងៃ​កម្លាំង​ជំនាញ​ប្រមូលបាន​ឧបករណ៍​នេសាទ​ខុសច្បាប់​ចំនួន​១៤​កន្លែង​និង​បានធ្វើការ​រឹបអូស​ដាយ​(​ជីប​)​ចំនួន​១០​មាត់​ឌុ​ក​ចំនួន​២​គ្រឿង ថ្មបាំង​ទប់​ព្រួល​ចំនួន​រាប់​តោន បង្គោល​១៣០០​ដើម ព្រួល​៤០​ម៉ែត្រ រួម​និង​ត្រី​ចំរុះ​ជាច្រើន​គីឡូ រួម​និង​សម្ភារៈ​បំរើឱ្យ​បទ​ល្មើ​នេសាទ​ខុសច្បាប់ មួយចំនួន​ត្រូវបាន​ដុតបំផ្លាញ់​ចោល​នៅ​និង​កន្លែង​តែម្តង​។​IMG_4675
​លោក​ដៀប​បូរ៉ា​នាយរង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ស្ទឹងត្រែង​បាន​បញ្ជាក់ថា​ការបង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ ក្នុង​រដូវ​បើក​នេសាទ​នេះ គឺ​ដើម្បី​ការពារ​ធនធាន​ជលផល ជាពិសេស​ត្រី​មេ​ពូជ​ធំ ដែល​កំពុង​រង​ការបាត់បង់ និង​កំពុង​រងគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​នោះ អោយ​វា​សំបូរ​ឡើងវិញ​និង​ដើម្បីអោយ​វា​បាន​ពង​កូន​ធំធាត់ នឹង​ធ្វើអោយ​សហគមន៍​នេសាទ ក៏​ដូច​ប្រជា​នេសាទ ទទួលបាន​ទិន្នផល​ខ្ពស់ សំរាប់​ទ្រទ្រង់​ជីវភាព​របស់​ពួកគាត់​ផងដែរ​៕