សមត្ថកិច្ចខេត្តសៀមរាបបង្ក្រាបរថយន្តcamryដឹកឈើមួយគ្រឿង

0

សៀមរាប៖ រថយន្ត camry បាឡែន មួយគ្រឿងបានផ្ទុកឈើ សង្ស័យដោយខុសច្បាប់ត្រូវបានកម្លាំង

សមត្ថកិច្ចមេព្រៃខេត្តសៀមរាបបង្ក្រាបបាននៅព្រឹកថ្ងៃពុធនេះ ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤ ស្ថិតនៅកំពុងភ្លុក ស្រុកប្រាសាទបាគង។

រថយន្តដែលរងការបង្ក្រាប ម៉ាកកាមេរីបាឡែន ពណ៌ស្ករ ពាក់ផ្លាកលេខ សៀមរាប 2B.0065 ដែលមានម្ចាស់ ឈ្មោះរីន ដឹកចេញពីទឹកដីខេត្តព្រះវិហារ យកមកចែកចាយនៅក្នុងសៀមរាប។

សូមបញ្ជាក់ថា ឈ្មោះរីន ជាឈ្មួញសកម្មម្នាក់ ក្នុងការដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ យកមកចែកចាយនៅក្រុងសៀមរាប ជាយូរឆ្នាំមកហើយ ទើបតែពេលនេះ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តសៀមរាបបង្ក្រាបបាន។

សុំបញ្ជាក់ថា វត្ថុតាង រថយន្តមួយគ្រឿងនិងឈើនេះ ត្រូវបានជំនាញរដ្ឋបាលព្រៃឈើអនុវត្តទៅតាមផ្លូវច្បាប់៕