ជនសង្ស័យ​៣​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់ពី​មានការ​សង្ស័យថា​បានធ្វើ​ឃាត​ទៅលើ​យុវជន​ម្នា​ក់បាន​៣​ថ្ងៃ​រួចមក

0

​កំពង់ឆ្នាំង​៖​ ​យុវជន​ជា​ជនសង្ស័យ​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​នៃ​ការិយាល័យ​ព្រ ហ្ម​ទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ក្រោយពី​មាន ការសង្ស័យថា​បាន ប្រព្រឹត្ត​អំពើ​មនុស្សឃាត​ទៅលើ​យុវជន​ម្នាក់​កាលពី​៣​ថ្ងៃមុន​។​ការចាប់ បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​ទៅ​តុលាការ​នេះ បានធ្វើ​ឡើង​នៅ​ម៉ោង​០៧​ព្រឹក​ថ្ងៃទី​២១ ខែ តុលា ឆ្នាំ​២០១៤​។​
​ ​លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បានអោយដឹង ថា​៖​ជនសង្ស័យ​ទាំងបី​នាក់​នោះ ទី​១​ឈ្មោះ ឡុង វ៉ាន់ ហៅ​ម៉ូ​ម អាយុ​២១​ឆ្នាំ​,​ទី​២​ឈ្មោះ យ៉ែម យ៉េ​ម ហៅ​ម៉ៅ អាយុ​២៤​ឆ្នាំ​,​និង​ទី​៣​ឈ្មោះ អ៊ី​ត ខន អាយុ​១៩​ឆ្នាំ គេ​ទាំង​៣ នាក់​រស់នៅ​ក្នុងភូមិ​ក្រាំង​សៀម ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​ជន សង្ស័យ​៣​នាក់​ត្រូវបាន សមត្ថកិច្ច​នគរបាល​តាម​ចាប់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​១៩ តុលា ឆ្នាំ​២០ ១៤ នៅតាម​គេហដ្ឋាន​របស់​ពួកគេ​ក្នុងភូមិ​ឃុំ​ខាងលើ​។​887
​ ​លោក ឌុ​ច ចំរើន បាន​អោយដឹងទៀតថា​៖​នៅ​យប់កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ចាន់ ថន ហៅ​ម៉ាំង អាយុ​១៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ថ្ម​ឥដ្ឋ ឃុំ​ថ្ម​ឥដ្ឋ ស្រុ​កំពង់ត្រឡាច បាន​ទៅ​មើល​គេ​រាំលេង​នៅ​ចំណុច​ភូមិ​ក្រាំង​សៀម ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ​។​នៅវេលា​ម៉ោង ១០​និង​០០​នាទី​យប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៤ យុវជន​រងគ្រោះ​បាន​ត្រូវគេ​សម្លាប់​នៅ​ចំ ណុ​ច​វាល​ឳ​ម៉ា​ល់​ក្នុង​ស្រែ ក្បែរ​កន្លែង​រាំលេង ស្ថិត​ក្នុងភូមិ​ក្រាំង​សៀម ឃុំ​សេដ្ឋី​។​DSC05665
​ ​ក្នុងពេល​សមត្ថកិច្ច​ចុះ​ធ្វើការ​ស៊ើប​អ​ង្អេ​ត​ស្រាវជ្រាវ​ប្រជាពលរដ្ឋ​បាន ផ្តល់ព័ត៌មាន អោយដឹងថា​៖​ក្នុងពេល​រាំវង់​គេ​ឃើញ​ជនរងគ្រោះ​និង​ជនសង្ស័យ​ទាំង​៣​នាក់​ជា​មិត្ត​ភ័​ក្រ​គ្នា​
​នៅ​មើល​គេ​រាំលេង​ទាំងអស់គ្នា​។​បន្ទាប់មក​ជនរងគ្រោះ​ក៍បាន​ត្រឡប់​ទៅវិញ ហើយ​ជនសង្ស័យ​ទាំងបី​នាក់​ក៍​បាត់​ពី​កន្លែង​រាំវង់​ដែរ​។​ដោយឡែក​នៅ​កន្លែងកើតហេតុ​ប្រជាពលរដ្ឋ​ជា​សាក្សី​បាន​ឭ​សូ​សំឡេង​វាយ​គ្នា នៅពេល​គេ​បញ្ចាំង​ពិល​ទៅ​បានឃើញ​ស្រមោល​ជន សង្ស័យ​៣​នាក់​រត់​ចេញពី​កន្លែងកើតហេតុ និង​បានឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​ស្រែ នៅ​កន្លែងកើតហេតុ​នោះ​បាត់ទៅហើយ​។​887
​ ​ករណីនេះ​ត្រូវបាន​សមត្ថកិច្ច​សង្ស័យ​ថា ជនសង្ស័យ​ទាំងបី​នាក់​ជា​អ្នកប្រព្រឹត្ត អំពើ​មនុស្សឃាត​ខាងលើនេះ ដោយមាន​សាក្សី​មួយចំនួន​បាន​ឆ្លើយថា ពួកគេ​បាន​ពាក់ព័ន្ធ​នឹង រឿង​ខាងលើនេះ​។​ទើប​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ពួកគេ​បញ្ជូនមក​ស្នងការដ្ឋាន​ខេត្ត និង​បាន កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការ​បន្ត​។​ប៉ុន្តែ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​៣​នាក់ មិនបាន​សារភាព​ចំពោះ​ការប្រព្រឹត្ត​នូវ​អំពើ​ឃាតកម្ម​ខាងលើ​នេះឡើយ ៕