​ក្រសួងកសិកម្ម​លក់​ឡា​យ​ឡុង​រថយន្ត​ចំនួន​៧៥៧​គ្រឿង​ដែល​រដ្ឋបាល​ព្រៃឈើបង្ក្រាប​និង​ដកហូត​ពីបទ​ល្មើស​គ្រប់​ខេត្ត​ក្រុង​

0

កំពង់ឆ្នាំង​៖​រថយន្ត​ចំនួន​ចំនួន​៧៥៧​គ្រឿង​ដែល​រដ្ឋបាល​ព្រៃឈើ​គ្រប់​ខេត្ត​ក្រុង​ទូរ​ទាំង​ប្រ​
​ទេស​បង្ក្រាប​និង​ដកហូត​ពីបទ​ល្មើស​ព្រៃឈើ​ពី​ឆ្នាំ​២០០៤​ដល់​២០១១ ត្រូវបាន​ក្រសួងកសិកម្ម​ប្រកាស​លក់​ឡាយឡុង​រួចហើយ​នៅ​ថ្នាក់ជាតិ ក្នុងនោះ​រថយន្ត​ចំនួន​១៦​គ្រឿង​នៅក្នុង​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ត្រូវ​អ្នកដេញថ្លៃ​បាន នាំគ្នា​មក​ដឹកជញ្ជូន​យក​នៅ​ល្ងាច​ថ្ងៃទី​២១ ខែតុលា​ឆ្នាំ​២០១៤​នេះ​។​
​ ​លោក ថោង វី​រ៉ា​វុ​ឌ្ឍី នាយរង​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹង​
​នៅ​ល្ងាច​ថ្ងៃទី​២១ ខែតុលា​នេះ​ថា​៖​យោងតាម ស ជ ណ លេខ​១០៨៥ របស់​ទីស្តីការ​គណៈ​
​រដ្ឋមន្ត្រី ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ បានចេញ​ប្រកា​សលេខ ៤២៦ ប្រ ក . ក​
​ស ក ចុះ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៤ បានប្រកាស​ដាក់​ដេញថ្លៃ​លក់​ឡាយឡុង រថយន្ត​ចំនួន​៧៥៧​គ្រឿង​ដែល​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​នៅ​គ្រប់​ខេត្ត​ក្រុង​បង្ក្រាប​និង​ដកហូត​ពី​
​បទល្មើស​ព្រៃឈើ​ពី​ឆ្នាំ​២០០៤ ដល់​២០១១ ជំ​រះ​ចេញពី​បញ្ជី​កត់ត្រា សារពើ​ភ​ណ្ឌ័​របស់​រដ្ឋ ក្រោយពី​តុលាការ​បានប្រកាស​សាលក្រម​រឹបអូស​យក​ជា​សម្បត្តិ​រដ្ឋ​រួចមក​។​DSC07622
​ ​ការប្រកាស​ដាក់អោយ​ដេញថ្លៃ​រថយន្ត​ជា​សាធារណៈ​បានធ្វើ​នៅ​ថ្នាក់ជាតិ​តាម​និតិ​វិធី​កាលពី​ខែ​មុន ដោយមាន​អ្នក​ចុះឈ្មោះ​ដេញថ្លៃ​ចំនួន​៤​នាក់​។​ការដេញថ្លៃ​នោះបាន​ទៅ​ឈ្មោះ ម៉ា សុធី ក្នុងតម្លៃ ២៤៨.៩៥០.០០០​រៀល (​ពីរ​រយ​សែ​ប​សិប​ប្រាំបី​លាន​ប្រាំបួន​រយ​ហាសិប​ពាន់​រៀល ) ប៉ុន្តែ​ការដាក់​រថយន្ត​លក់​ដេញថ្លៃ​គឺ​បានតែ​រថយន្ត​ចំនួន​៥៤៣​គ្រឿង​តែប៉ុណ្ណោះ ព្រោះ​រថយន្ត​ចំនួន​២១៤​គ្រឿង​ទៀត​ពុក​ផុយរលួយ​ត្រូវ​លក់​អោយ​អេតចាយ​។​
​ ​ដោយឡែក​ក្នុង​ទូរលេខ​ដាក់អោយ​ដេញថ្លៃ​រថយន្ត​ខាងលើ នៅក្នុង​រដ្ឋបាល​ព្រៃឈើ​
​កំពង់ឆ្នាំង​ក៏មាន​រថយន្ត​ចំនួន​១៦​គ្រឿង​ផងដែរ ហើយ​នៅ​ល្ងាច​ថ្ងៃទី​២១ ខែតុលា​នេះ អ្នកដេញថ្លៃ​បានៗ​នាំគ្នា​មក​ដឹកជញ្ជូន​យកចេញ​ពី​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​។​DSC07609
​ ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​ក៏​ដូច​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​និយាយថា​៖​ការដាក់​
​អោយ​ដេញថ្លៃ​លក់​ឡាយឡុង​រថយន្ត​បទល្មើស​ខាងលើនេះ ក្រសួង​សា​ម៉ី​មានការ​យឺត​
​យ៉ាងខ្លាំង​ណាស់ គិត​ទៅ​ចាប់បាន​តាំងពី​ឆ្នាំ​២០០៤​រហូតដល់​ឆ្នាំ​២០១៤​មានរ​តះ​ពេល​១១
​ឆ្នាំ​ទើប​មានការ​ដាក់អោយ​ដេញថ្លៃ​លក់​ឡាយឡុង ធ្វើអោយ​រថយន្ត​ចំនួន​២១៤​គ្រឿង​ពុក​
​ផុយ​ខូច​ខាតបង់​ថវិកាជាតិ​យ៉ាងច្រើន​។​DSC07616
​ទន្ទឹមនេះ​ដែល​រថយន្ត​ដែល​ចាប់បាន​នៅសល់​ពី​ឆ្នាំ​២០១១​មក​ឆ្នាំ​២០១៤​នេះ រក្សាទុក​នៅក្នុង​ស្ថាប​ន័​រដ្ឋបាល​ព្រៃឈើ មាន​រាប់​រាប់ពាន់​គ្រឿង​ទៀត​នៅ​ទូរ​ទាំង​ប្រទេស និង​មាន​រាប់រយ​គ្រឿង​ទៀត​នៅក្នុង​ខេត្តកំពង់ឆ្នាំង បើ​ក្រសួង​មិនឆាប់​ធ្វើ​ការលក់​ឡាយឡុង​ទៀត​ទេនោះ រថយន្ត​រាប់រយ​គ្រឿង​និង​ពុកផុយ​អស់​ខាតបង់​ថវិកាជាតិ​ទៀតហើយ​៕
​ ​ ​កំពង់ឆ្នាំង​,​ថ្ងៃទី​២២.១០.២០១៥