កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ

0

ខេត្តឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានបន្តចាត់តាំងកម្លាំងដើរល្បាតដើម្បីត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលអង្គភាពទទួលខុសត្រូវនិងតាមដាន ក្តាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ។

ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ៕ដោយ៖ភ្នំដងរ៉ែក