ដោយអ៊ុក ផ្លុង
សៀមរាប ÷ អាងស្តុកទឹក៧ភូមិ ដែលស្ថិតនៅក្នុងភូមិព្រែក អង្គរថ្មី ឃុំ អន្លង់ សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប។ អាងស្តុកទឹកខាងលើនេះត្រូវបានភ្លើងឆេះដោយ យថាហេតុកាលពីល្ងាចថ្ងៃអាទិត្យ ទី ២៦ ខែ ឧសភា ឆ្នាំ២០២៤ ហើយត្រូវបានពន្លត់ឱ្យរលត់ជាស្ថាពរនៅថ្ងៃ សុក្រ ទី៣០ ខែ ឧសភា ឆ្នាំ២០២៤បើគិតទៅការឆេះអស់យះពេល០៦ ទើបពន្លត់បាន100%។
ការគ្រប់គ្រងស្ថានការណ៍ ធ្វើឲ្យភ្លើងរលត់ជាស្ថាពរនេះ គឺក្រោមការដឹកនាំកម្លាំងរបស់ អភិបាល រងស្រុកជីក្រែង លោក ម៉ូវ ជា តំណាងឱ្យលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង និងការ ដង្ហោយហៅសុំជំនួយអន្តរាគមន៍ជាបន្ទាន់របស់មេឃុំ អន្លង់ សំណរ លោក កង ជឿន ទើបមានបទបញ្ជា១ យ៉ាងជាក់លាក់ពី លោក បូ ម៉េងទ្រី រួមផ្សំជាមួយឆន្ន របស់មន្ត្រីជំនាញ ជលផល មន្ត្រីបរិស្ថានបានរួបរួមសាមគ្គីគ្នាជាមួយក្រុមព្រឹក្សាឃុំ, ការិយាល័ កសិកម្មធម្មជាតិ និងបរិស្ថានស្រុក,ប៉ូលិសប៉ុស្តិ៍ សហគមន៍នេសាទ,សហគមន៍គ្រប់គ្រងទឺក ជាពិសេសគឺប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងស្រស្រាក់ស្រស្រាំ ទើបគ្រប់គ្រងសកម្មភាព មិនឲ្យភើ្លងឆេះរាលដាលបន្ត។
សម្ភារៈដែលបានប្រើប្រាស់
1- ត្រាក់ ទ័រ សម្រាប់ឈូសឆាយផ្ដាច់ព្រៃឈើកុំឲ្យភ្លើងឆេះរាលដាល
២- ឡានទឹក ពន្លត់អគ្គីភ័យ
៣- គោយន្ត, គោយន្ត កន្ត្រៃ សម្រាប់ដឹកជញ្ជូនទឹក
៤- ម៉ាស៊ីនបូមទឹក, ម៉ាស៊ីនបាញ់ស្មៅ សម្រាប់បាញ់ទឹកពន្លត់ភ្លើង
៥- ចបកាប់, ប៉ែល, រីឯអ្នកខ្លះប្រើមេឃឈើសម្រាប់វ៉ាយភ្លើងពន្លត់។
ទំហំដីសរុបនិងការខូចខាត
_ ដីសហគមន៍មានទំហំ=ជាង ៣០០ ហិចតា
_ ភ្លើងឆេះ អស់ = ៨ ហិចតា
_ ត្រាក់ ទ័រ ឈូសឆាយព្រៃក្រវាត់មិនឲ្យភ្លើងឆេះរាលដាល=១៤ ហិចតា
ជាចុងក្រោយ លោក កង ជឿន ក្នុងនាមលោកជាអជ្ញាធរឃុំ អន្លង់សំណរ បានប្រាប់អ្នកសារព័ត៌មានថាលោក មានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ព្រៃឈើនៅក្នុងសហគមន៍នេះព្រោះវាគឺជាជម្រក ជីវចម្រុះដ៏សំខាន់ក្នុងតំបន់នេះ។ទន្ទឹមនឹងនោះដែរ លោកបានថ្លែងអំណរគុណដល់ លោក បូ ម៉េងទ្រី និង លោក ម៉ូវ ជា ដែលបានប្រឹងប្រែងក្នុងការដឹកនាំកម្លាំងគ្រប់គ្រងស្ថានភាពដ៏មហន្តរាយ១ នេះបានជាស្ថាពរ ហើយក៏សូមថ្លែងអំណរគុណដល់ អស់ លោក អ្នក ដែលមកពី មន្ទីរ, ការិយាល័យ, អង្កភាព,ស្ថាប័ន នានា និងប្រជាពលរដ្ឋ ដែលបានចំណាយពេលវេលានិងកម្លាំង សូមឲ្យជួបតែសេចក្តីសុខចម្រើនទាំងអស់គ្នា។
(ភ្លើង ឆេះព្រៃសហគមន៍បានពន្លត់ ឲ្យរលត់ជាស្ថាពរ១០០%ហើយ)
[ឈើ ដែលត្រូវភ្លើងឆេះក្លាយជាអុស ត្រូវបានប្រជាពលរដ្ឋ និងព្រះសង្ឃគង់នៅ វត្ត ល្បើក] ប្រមូលដឹកជញ្ជូនសម្រាប់ទុកចំអិនអាហារ និងចង្ហាន់ ក្នុងរដូវវស្សានេះ៕