(កំពង់ធំ)៖ លោក វណ្ណៈ សោភានិត អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលប្រាសាទបល្ល័ង្ក បានជំរុញឲ្យសមត្ថកិច្ច មន្រ្តីជំនាញ បង្ក្រាបទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងបទល្មើសផ្សេងៗតាមមូលដ្ឋាន លោកអភិបាលស្រុកបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។


លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក ក៏បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គមឱ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ/ឃុំ ឱ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់ការប្រើប្រាស់ ការជួញដូរគ្រឿងញៀន ព្រមទាំងការចូលរួមអនុវត្ត គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយ បញ្ហាប្រឈមនៅមូលដ្ឋាន និងជំរុញខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋដោយមិនមានការរើសអើង និងយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅ ប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច៕ អត្ថបទលោក ឆាត វ៉ិត