នគរបាលស្រុកអង្គរបូរីឃាត់ខ្លួនអ្នកប្រើប្រាស់សារធាតុញៀនខុសច្បាប់២នាក់ទៅតុលាការ

0

តាកែវ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គរបុរី ក៏សាងសំណុំរឿងបញ្ចូនខ្លួនទៅសាលាតំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៤នេះ ជាប់ចោទពីបទប្រើប្រាស់និងរក្សាទុកសារធាតុញៀនខុសច្បាប់ ។ សមត្ថកិច្ចនគរបាលស្រុកអង្គរបូរី បានអោយដឹងថា
កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១និង៤០នាទី នគរបាលស្រុកអង្គរបូរី បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចខាងលិចស្ពានហូរឈាម ស្ថិតក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមានឈ្មោះ ម៉ៅ ដែន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់) និងឈ្មោះ ទូច ស៊ីហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់)។ ក្នុងនោះសមត្ថកិច្ចឆែកឆេរដកហូតបានវត្ថុតាងមួយចំនួនមាន ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ ទូរស័ព្ទ ចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង ។ តាកែវ