ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យការងារបង្កបង្កើន ផល ចិញ្ចឹមសត្វ ក្នុងសកម្មភាព អនុវត្តន៍ខ្លឹមសារចលនាប្រឡងប្រណាំងទាំង៥ នៅផ្នែកសឹករងស្ទឹងសែន

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកំពង់ធំ បានដឹកនាំសហការី នៃក្រុមការ ងារប្រឡងប្រណាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅត្រួត ពិនិត្យសកម្មភាពការងារបង្កបង្កើនផលចិញ្ចឹមសត្វ  លើកស្ទួយជីវភាពរស់នៅរបស់កងទ័ពបន្ថែមលើគោលរបប ដែលថ្នាក់លើបានកំណត់ ក្នុងចលនាប្រឡង ប្រណាំងទាំង ៥ នៅផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ស្ថិតនៅសង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។

លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានបញ្ជាក់ថា កងកម្លាំងផ្នែក សឹករងស្ទឹងសែន ក្រៅពីភារកិច្ចស្នូលក្នុងអង្គភាព  ក៏បានចាត់តាំងកម្លាំងចូលរួមក្នុងការអនុវត្តន៍គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ហើយថ្មីៗនេះក៏បានចាត់តាំងកម្លាំងមួយចំនួនទៀត  ចូលរួមក្នុងកិច្ចការពារ ទប់ស្កាត់  និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពង់ធំ ។ លោកវរសេនីយ៍ទោ សៀង ហុកឃាន់ បានបញ្ជាក់បន្ថែមទៀតថាដោយ ឡែកចំពោះការងារចិញ្ចឹមទ័ព អង្គភាពបានដាំដុះដំណាំ នឹងចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរបស់កងទ័ពបង្កើនបន្ថែមលើគោលរបប ដែលក្រសួងការពារ ជាតិ បានកំណត់ ហើយបងប្អូនមានការហូបចុកនៅក្នុងផ្ទះបាយសមូហភាពបានគ្រប់គ្រាន់ ដោយអង្គភាពមានស្រះចិញ្ចឹមត្រីចំនួន២ ស្រះ  មានត្រីប្រមាណជាង៣០.០០០ក្បាល  ចិញ្ចឹមគោចំនួន២៥ក្បាល  និងមាន មាន់ ទា ក្ងានមួយចំនួន ដើម្បីដោះស្រាយជីវភាពក្នងអង្គភាពប្រចាំថ្ងៃ  ។  ដោយឡែកចំពោះយោធិនដែលត្រូវបានក្រសួងការពារជាតិដាក់ឲ្យចូលនិវត្តន៍ ត្រូវបានអង្គភាពប្រគល់មេគោពូជជូនមួយក្បាល ដេីម្បីបងប្អូនយកទៅចិញ្ចឹមសម្រាប់ដោះស្រាយជីវភាពក្នងក្រុមគ្រួសារ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយ ទាហានរង និងពលទាហានទាំងអស់នៅផ្នែកសឹករងស្ទឹងសែន ដែលបានខិតខំបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ឲ្យទទួលបានជោគជ័យគួរជាទីមោទនៈ ក្នុងនោះដែរអង្គភាព ផ្នែកសឹករងស្ទឹងសែន ជាអង្គភាពមួយ ដែលមានស្នាដៃល្អក្នុងការងារចលនាប្រឡង ប្រណាំងទាំង ៥ខ្លឹមសារ  ដែលថ្នាក់លើបានដាក់ចេញ ដើម្បីគ្រប់គ្រងកម្លាំង កសាងអង្គភាពរឹងមាំលេីគ្រប់វិស័យ និងលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព បានយ៉ាងល្អប្រសើរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំបន្ថែមដល់យោធិនទាំងអស់ ត្រូវខិតខំអនុវត្តឱ្យបានល្អ នូវខ្លឹមសារចលនាប្រឡងប្រណាំងទាំង៥ ដែលយោធភូមិ ភាគទី៤ បានដាក់ចេញឲ្យទទួលបានជោគជ័យ និងត្រូវប្តេជ្ញាចិត្តដាច់ខាតក្នុងភារកិច្ច ការពារជាតិ សាសនា  ព្រះ មហាក្សត្រ  និងការពារឲ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រទេសជាតិយើងបន្តការ អភិវឌ្ឍន៍  ពិសេសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ ដេីម្បីប្រទេសជាតិ និងប្រជាជនកម្ពុជាយេីងមានការអភិវឌ្ឍន៍រីកចម្រេីនរុងរឿងបន្ថែមទៀត។ អត្ថបទតំបន់សឹករងកំពង់ធំ