(កំពង់ធំ)÷ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ដោយមានការសម្របសម្រួលពីឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានឃាត់ខ្លួនករណីជនសង្ស័យឆ្លងដែនដោយខុសច្បាប់០៣នាក់ នៅចំណុចភូមិអូរសួស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នៅវេលាម៉ោង១៦.០០រសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោកវរ:សេនីយ៍ត្រី គង់ ជៀន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ធំ មធ្យោបាយ រថយន្ត១គ្រឿង បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍។ ដោយប្រើប្រាស់មធ្យោបាយរថយន្ត០១គ្រឿង ដឹកនាំដោយលោកវីរសេនីយ៍ទេា ឃុន ប៊ុនហួរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍ បានចុះបង្ក្រាប ករណីជនសង្ស័យចំនួន០៣នាក់ឆ្លងដែនដោយខុសច្បាប់ នៅចំណុចភូមិអូរសួស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
កម្លាំងជំនាញបានបង្ក្រាបនិងឃាត់ខ្លួនជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ជនជាតិចិនចំនួន២នាក់ (ស្រី០១នាក់)ឆ្លងដែនដោយខុសច្បាប់ និងជនជាតិខ្មែរចំនួន០១នាក់ជាអ្នករត់តាកស៊ី មានឈ្មោះដូចខាងក្រោម÷ ១.ឈ្មេាះ ស៊ី ហ៊ូពីង ភេទប្រុសអាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅខេត្តខ្វាងទុង ប្រទេសចិន។ ២.ឈ្មោះ សួរ ខូយមីង ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅខេត្តហ៊ូជាន ប្រទេសចិន។៣.ឈ្មោះសុខ សំអាតភេទប្រុស អាយុ៤៦ ឆ្នាំមុខរបររត់តាក់ស៊ី រស់នៅភូមិទី១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា សម្រាប់វត្ថុតាងរួមមាន÷ ១.រថយន្តចំនួន០១គ្រឿងម៉ាកtoyota ហៃលិនដឺ ពណ៌ក្រហម ក្រម៉ៅពាក់ស្លាកលេខភ្នំពេញ២AQ ៧៩៩០ស៊េរីឆ្នាំ២០២៣ និងទូរសព្ទដៃចំនួន ០៣គ្រឿងម៉ាក់ iphoneចំនួន ០២ពណ៌ផ្កាឈូកចំនួន០១គ្រឿងពណ៌ខ្មៅចំនួន០១គ្រឿង និងម៉ាកហូណូ ចំនួន០១គ្រឿង។ ជនសង្ស័យនិងវត្ថុតាង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំដើម្បីបន្តនីតិវិធី។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ