រដ្ឋបាលខេត្តកំពង់ធំ និងក្រុមកាងារខេត្តអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅប្រាសាទព្រះខ័ណ្ឌ ភ្នំត្បែង និងវត្តដំបូកខ្មៅ(ហៅវត្តថ្មបីដុំ) នៅខេត្តព្រះវិហារ

0

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងលើករាសីនៅលើទឹកដីខេត្តព្រះវិហារ ដើម្បីឱ្យចៀសផុតពីជំងឺអាក្រក់ផ្សេងៗ ក្នុងការដឹកនាំខេត្តកំពង់ធំ ឱ្យមានការរីកចម្រើនបន្តទៅមុខទៀត។

ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ កងកម្លាំងទាំងបី និងមន្ត្រីសាលាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបួងសួងសុំឱ្យរួចចាកផុតទុក្ខទាំងពួងនៅប្រាសាទចតុទិស ប្រាសាទដំរីស ប្រាសាទព្រះខ័ណ្ឌ ស្ថិតនៅឃុំរណៈសិរ្យ ស្រុកសង្គមថ្មី និងពិធីបួងសួងនៅវត្តដំបូកខ្មៅ(ហៅវត្តថ្មបីដុំ) ខេត្តព្រះវិហារ ដោយមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថាការបួងសួងមានគ្រប់ទីកន្លែង ហើយប្រជាពលរដ្ឋគ្រប់រូប អាចប្រារព្ធពិធីសាសនាទៅតាមជំនឿរៀងៗខ្លួន ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំសម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កត្តាសុខសន្តិភាពក៏បានក្លាយជាកត្តាជំរុញនូវល្បឿននៃការអភិវឌ្ឍនផងដែរ តាមការយ:នៃការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។ ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចេះរួមសាមគ្គីគ្នា ថែរក្សា និងអភិរក្សប្រាសាទបុរាណ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ និងទុកសម្រាប់ជាការសិក្សាស្រាវជ្រាវដល់កូនចៅជំនាន់ក្រោយៗបន្តទៀត។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ជំនាន់ បបុព្វបុរសបានកសាងប្រសាទតាមជួយបីបាច់ថែរក្សា និងប្រទានពរជ័យដល់ក្រុមការងារថ្នាក់ខេត្ត និងមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកពង់ធំ សូមឱ្យជួបតែ សេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា។ សូមឱ្យប្រទេសជាតិ រួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ មានទឹកភ្លៀងគ្រប់គ្រាន់ តាមរដូវកាល ទទួលបានទេសចរណ៍ និងអ្នកវិនិយោគទុនកាន់តែកើនឡើង កសិផលទទួល បានទិន្នផលខ្ពស់ ដើម្បីជាកត្តាចូលរួម ចំណែក ដល់កិច្ចអភិវឌ្ឍនជាតិ។ អត្ថបទលោក ធូ កែវមុន្នី