ខេត្តបន្ទាយមានជ័យ៖កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៤វេលាម៉ោង១០និង២០ នាទីយប់ នៅចំណុច រង្វង់មូលប៉ោយប៉ែត មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តដឹកបុគ្គលិកកាស៊ីណូក្រែនដាយមែន កៀរ ម៉ូតូពីក្រោយ បើកបរពីកើត ទៅលិច ពេលដល់ចំណុចរង្វង់មូលខាងជើង(ស្របទិសគ្នា)បណ្តាលឲ្យមនុស្សស្លាប់បន្ទាប់បញ្ជូនទៅកាន់មន្ទីរ និងម្នាក់ទៀតរងរបួសធ្ងន់ ។.
ហេតុការណ៍នេះ ស្ថិតនភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមប្រភពពីសាក្សីបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនកើតហេតុម៉ូតូរងគ្រោះបានរង់ចាំចាប់ម៉ូយនៅចំណុចកើតហេតុខាងលើនេះ បន្ទាប់មកមានម៉ូយ ក៏បានកចេញទៅមិនបានប៉ុន្មានម៉ែត្រពីកន្លែងផង ស្រាប់តែមានរថយន្តដឹកបុគ្គលិកក្រុមហ៊ុនកាស៊ីណូក្រែនដាយមែន កៀរ ម៉ូតូពីក្រោយ បណ្តាលឲ្យមនុស្សស្លាប់ បន្ទាប់បញ្ជូនទៅកាន់មន្ទីរ និងម្នាក់ទៀតរងរបួសធ្ងន់តែម្តងទៅ ភ្លាមនោះតៃកុងរថយន្តបង្ករត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពីកើតហេតុគេឃើញមាននគរបាលចរាចរណ៍ចុះមកអន្តរាគមន៍ និងវាស់វែង និងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ រួចស្រាវជ្រាវរកក្រុមគ្រួសារដើម្បីផ្តល់ព័ត៌មានផងដែរ។លោកវអ៊ុំ សុផល អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម សេ125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាក លេខ ន្ទាយមានជ័យ1AR-9770 បើកបរម៉ូតូ ឈ្មោះ នូ ផល្លា ភេទប្រុស អាយុ ២៥ឆ្នាំ ម្ចាស់ម៉ូតូ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់)
អ្នករងរបួសធ្ងន់ បញ្ជូនទៅកាន់ពេទ្យបង្អែកប៉ោយប៉ែត ដោយអាការៈធ្ងន់ធ្ងរ បានបញ្ជួនយកទៅពេទ្យមង្គលបូរី និងម្នាក់ទៀតអ្នករួមដំណើរលើម៉ូតូឈ្មោះម៉ា ឈឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់- ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យអ្នករងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត មិនទាន់ដល់គោលដៅផង ស្រាប់តែដាច់ខ្យល់ស្លាប់។ចំណែកតៃកុងរថយន្តដឹកបុគ្គលិកក្រុមហ៊ុនកាស៊ីណូក្រែនដាយមែនពុំដឹងអត្តសញ្ញាណនៅឡើយទេ រត់គេចខ្លួនត់ស្រមោល រីឯរថយន្តបង្កម៉ាកFINO ពណ៌បៃតង លាយស ពាក់ស្លាកលេខ ៩១៩ ។ ក្រោយពីសមត្ថកិច្ចវាស់វែងនៅចំណុចកើតហេតុរួចរាល់បានយករថយន្តបង្ក និងម៉ូតូរងគ្រោះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរក្សាទុកបណ្តុះអាសន្ន ដើម្បីដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់៕




































