ខេត្តសៀមរាប: នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី នាំយកនូវថវិកាឧបត្ថម្ភ ដោយ សម្តេចតេជោ និងថវិកាបេឡាមរណៈ សង្គ្រោះ ចំនួន ១២,០០០,០០០៛ (ដប់ពីរលានរៀលគត់) និង គ្រឿងឧបភោគ បរិភោគ មួយចំនួន ជាការឧបត្ថម្ភ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និង ជាអគ្គលេខាធិការ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,000,000រៀលគត់ (បួនលានរៀលគត់) ដូចខាងក្រោម៖
១.ឈ្មោះ ឡាត ចាន់ថន ភេទប្រុស អាយុ ៥៩ឆ្នាំ អត្តលេខRB21001063 (និវត្តជន) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
២. ឈ្មោះ ប៊ុត សារួន ភេទប្រុស អាយុ ៦៣ឆ្នាំ អត្តលេខ HB89000124 (ជនពិការ)ដែលទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
៣. ឈ្មោះ ឌិត សារឿន ភេទប្រុស អាយុ ៦៤ឆ្នាំ អត្តលេខ HA90001674 (ជនពិការ)ដែលទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនោះ លោកស្នងការ និងក្រុមការងារ ក៏បានសំណេះសំណាល រំលែកទុក្ខ និងអាននូវលិខិតចូលរួមមរណៈទុក្ខ របស់គណៈកម្មាធិការ ស.អ.ក ខេត្ត ជាកិច្ចចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសពផងដែរ៕