​បទល្មើស​នេសាទ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ កើតមាន​យ៉ាង​អាណាធិបតេយ្យ​ក្នុងស្រុក​ក្រគរ និង ស្រុក​កណ្តៀង ខេត្តពោធិសាត់​គ្មាន​ចំណាត់ការ​ពី​សមត្ថកិច្ច​

0

ពោធិសាត់ៈ​តាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​នេសាទ នៅ​បឹង​ទន្លេសាប ក្នុងភូមិ​កំពង់​ថ្គោល និង​ភូមិ​កំពង់​លួង ក្នុងស្រុក​ក្រគរ គេ​សង្កេតឃើញ​មាន​បទល្មើស​នេ​សា​ទេ​ជាច្រើន ការចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្តោ និង​ឧបករណ៍​ដាក់​ឆ្នុក ប្រើ​អំពូល​ភ្លើង សម្រាប់​ចា​បើ​កូន​ត្រី​ចំរុះ ធ្វើជា​ចំណី​ត្រី​ចិញ្ចឹម ពុំទាន់​ឃើញ​មាន​ចំណាត់ការ ពី​សំណាក់​សមត្ថកិច្ច ជាពិសេស​មន្ត្រី​ជំនាញ​ប្រចាំការ នៅតាម​បណ្តា​ស្នាក់ការ​មួយចំនួន ។​1
​ ​ប្រភព​ពត៌មាន​ខាងលើ បាន​បន្តថា ការកើតមាន​បទល្មើស​នេសាទ​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្តោ និង​ប្រើប្រាស់​ឧបករណ៍​ទ្រង់ទ្រាយ​ធំ ចំណាយ​ដើមទុន​រាប់សិប​លាន​រៀល ទើប​អាច​ធ្វើបាន ។ បទល្មើស​ឆ្នុក ប្រើ​អំពូល​ភ្លើង​ខុសច្បាប់​នេះ កំពុង​កើតមាន​ពេញបន្ទុក ក្នុងស្រុក​ក្រគរ និង​ស្រុក​កណ្តៀង ខេត្តពោធិសាត់ ។​2
​ ​ប្រភព​បន្ត​ខាងលើ បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ការដាក់​ឆ្នុក​យក​កូន​ត្រី​ចំរុះ មក​ធ្វើជា​នុយ ឲ្យ​ត្រី​ឆ្តោ​ស៊ី​បែបនេះ គឺ​ដោយសារ​មានការ​នាំចូល​កូន​ត្រី ពី​ប្រទេស​វៀតណាម ស្ទើ​គ្រប់​ផ្ទះ ចាប់ពី​ភូមិ​កំពង់​លួង រហូតដល់​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ដោយ​ក្រុម​ដដែល​នេះ បាន​ប្រើ​ឧបករណ៍ ដែល​រាជរដ្ឋាភិបាល ហាមឃាត់ មិនអោយ​ប្រ់​ឧបករណ៍​ប្រភេទ​នេះ ប៉ុន្តែ​អ្នករកស៊ី​បទល្មើស​ទាំងនេះ មិន​ព្រម​គោរព​ទៅតាម​ច្បាប់​សារា​ចរណ៍ ណែនាំ​ពី​រាជរដ្ឋាភិបាល​ទេ ហើយ​បទល្មើស​ដាក់​ឆ្នុក​រាប់ពាន់​កន្លែង នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​បែបនេះ មិនទាន់មាន​ការអន្តរាគមន៍​ទ្រង់ទ្រាយ​ធំ ពី​ជំនាញ​មន្ត្រី​ណាមួយ នៅឡើយ​ទេ តាំងពី​រដូវ​បិទ​រហូតដល់​រដូវ​បើក​នេសាទ ។3
​ ​សូមបញ្ជាក់ថា បទល្មើស​នេសាទ កើតមាន​នៅក្នុង​ស្រុក​ទាំ​ង​ពីរ​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​ដឹង​ច្បាស់ ហើយ​ជាពិសេស ចំពោះ​ប្រជាពលរដ្ឋ រកស៊ី​ជា​លក្ខណៈ​គ្រួសារ​វិញ បាន​រិះគន់ថា ពួកគាត់​ដាក់មង ចងសន្ទូច គ្មាន​ត្រី​ហូប​ទេ ហេតុអ្វី​បានជា​មន្ត្រី​ជំនាញ​ជលផល​ខ្លះ និយាយថា ត្រី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​កើនឡើង​រាប់សិប​តោន ឬមួយ​ជា​របាយការណ៍ បំភាន់​ភ្នែក​រាជរដ្ឋាភិបាល បើសិនជា​មន្ត្រី​ទាំងអស់នោះ អនុវត្តតាម​បទបញ្ជា​០១​របស់​រាជរដ្ឋាភិបាល ប្រហែលជា​មច្ឆា​ជាតិ នឹងមិន​មានការ​ខ្វះខាត និង​មិន​បាត់បង់​ឡើយ ៕45