បន្ទាយមានជ័យ:ពលទាហ៊ាននៃកងពលតូចថ្មើរជើងលេខ ៥១ម្នាក់ដែលតែងឈ្លោះ បង្កហឹង្សារនឹងប្រពន្ធ កូនពីរនាក់នោះបានផឹកស្រាស្រវឹង។មេ គបានទៅជួយសម្រុះសម្រួលដូចមុន តែលើកនេះកូនទាហ៊ាននេះបានចូលយកកាំបិតខ្វែវកាប់ដាច់បំពង់ កមេ គបណ្តាលអោយស្លាប់ភ្លាមៗក្នុងថ្លុកឈាម។
ឃាតកម្មឃោរឃៅនេះកើតឡើងវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី ២២ តុលា ២០១៤ នៅក្បែរបន្ទាយកងពល ភូមិភ្នំជញ្ជាំង ឃុំជប់វារីស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។
លោក សិទ្ធិ ឡោះ ស្នងការរងនគរបាលនិងជានាយការិយាល័យកណ្តាលព្រហ្មទ័ណ្ឌខេត្តបន្ទាយមានជ័យអោយថា: ជនល្មើសដៃដល់មានឈ្មោះ តែ ប៊ុនធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ ជានាយក្រុមអនុសេនាតូចលេខ ២ អនុសេនាធំសើុបការណ៍ កងពលតូចថ្មើរជើងលេខ ៥១ លំនៅភូមិឃុំកើតហេតុ។
ឯជនរងគ្រោះមានឈ្មោះ ង៉ែត គង់រិទ្ធិ ភេទប្រុស អាយុ ២៩ឆ្នាំនៅលីវ ឋាន:មេ គ(អនុសេនាធំ)ស៊ើបការណ៍នៃកងពលតូចថ្មើរលេខ ៥១ ហើយស្នាក់នៅក្នុងបន្ទាយ។
លោកបន្តថា មុនកើតហេតុជនល្មើសបានផឹកស្រាស្រវឹង ហើយបង្កហឹង្សារលើប្រពន្ធ កូន។
ឯលោក សុិន រ៉ាសុី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះប្រាប់គថា: ពេលមានហឹង្សារក្នងគ្រួសារកូនទាហ៊ាននោះ ជនរងគ្រោះជាមេ គបានទៅជួយសម្រុះសម្រួលដូចមុនៗ ព្រោះក្រៅពីទាហ៊ាន គ្មានពលរដ្ឋជិតខាងណាហ៊ានលូកដៃក្នុងគ្រួសារទ័ពឡើយ។គឺទៅសម្រួលតាមសំណូមពរស្ត្រីឈ្មោះ ប៊ុន ចាន់ថុន ជាប្រពន្ធជនល្មើស។
លោកស៊ិន រ៉ាស៊ី បន្តថា:ពេលសម្រួលដោយអង្វរផង សំឡុតផងរួចឃើញជនល្មើសដើរចូលក្នុងផ្ទះ ដោយស្មានថា ចូលដេក។ប៉ុន្តែមានដេកអី ជនល្មើសបានទាញកាំបិតខ្វែវមកកាប់ជនរងគ្រោះមួយខ្វាច់ចំបំពង់ កពីមុខបណ្តាលអោយដាច់ស្លាប់៕ដោយ:ឃិន គន្ធា





































