ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកមង្គលបូរី អាណត្តិទី៤នៅស្រុកមង្គលបុរីនិងក្រុងសិរីសោភ័ណ

0

បន្ទាយមានជ័យ៖ក្រុមប្រឹក្សាស្រុកមង្គលបូរី អាណត្តិទី៤នៅស្រុកមង្គលបុរីនិងក្រុងសិរីសោភ័ណបានត្រូវប្រកាសចូលកាន់តំណែងកាលពីព្រឹកនិងរសៀលថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សា ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ទីរអង្គភាពជុំវិញខេត្តនិងមន្ត្រីរាជការច្រើនកុះករចូលរួម។

លោកវ៉ន វណ្ណា នាយកទីចាត់ការធនធានមនុស្ស បានឡើងអានអនុក្រិត្យ ស្រាប់ស្រុកមង្គលបុរីក្រុមប្រឹក្សាស្រុកនេះ មានប្រធាននិងសមាជិកសរុប២១នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា១៩រូបនិងគណបក្សឆន្ទះខ្មែរ ២រូប ។
ក្រុងសិរីសោភ័ណ មានសមាសភាពចំនួន ១៩ រូបស្រី
១រូប មានគណបក្ស គឺ គណបក្សប្រជាជនចំនួន១៦ រូបស្រី១រូប និងគណបក្សជន្ទៈខ្មែរចំនួន ៣ រូប និងលោក ជាមសុខ ជាប្រធានក្រុមប្រឹក្សា ក្រុងសិរីសោភ័ណ អាណត្តិ៤ថ្មី និងលោក លោកជំទាវ សមាជិក សមាជិកាទាំង១៨ រូប

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា ក្រុមប្រឹក្សា មានតួនាទីសំខាន់មួយក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតប លើកិច្ចការងាររសង្គមជួយដល់ប្រជាពលរដ្ឋ ដែលមានទុក្ខលំបាកចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលា ដោយមិនប្រកាន់បក្ខពួក សាសនាឬនិន្នាការនយោបាយឡេីយ ។ហើយចំពោះសមាជិកក្រុមប្រឹក្សា អណត្តិថ្មី ពិសេស សមាជិកក្រុមប្រឹក្សាថ្មី ត្រូវខិតខំ បំពេញ តួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ត្រូវខិតខំ រៀនសូត្រ ទទួលយកបទពិសោធន៍ពីចាស់ព្រឹទ្ធចារ្យសមាជិកចាស់ ដេីម្បីយកមកអនុវត្តការងារឲ្យល្អប្រសេីរ ។

ឯកឧត្ដម អ៊ុំ រាត្រី បានធ្វើការអបអរសាទរចំពោះ ប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ទាំងអស់ ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាក្រុង សម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំ ស្រុក/ក្រុងសិរីសភ័ណ  ជាមួយគណៈអភិបាលក្រុង បន្តអភិវឌ្ឍន៍រីកចម្រើន កាន់តែប្រសើរឡើងបន្ថែមទៀត៕ដោយ៖ឃិន គន្ធា