ខេត្តព្រះសីហនុ៖ពិតជាមិនធម្មតាមែន គ្រាន់ទទួលបានលិខិតលេខ១០៤២ ចុះថ្ងៃទី០៨ខែ ឧសភាឆ្នាំ២០២៤ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់តែមួយសន្លឹកប៉ុណ្ណុះក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី អាច ចាក់ដីលប់សមុទ្របានយ៉ាងរំភើយក្នុងគោលបំណង់យកដីសមុទ្រតំបន់នោះទំហំ៨. ៦១២, ០០ម៉ែត្រក្រឡា និងរបាំងការពាររលកសមុទ្រ ប្រវែង ប្រហែល ៤២០,០០ម៉ែត្រ ធ្វើទំនប់ការពាររលកនឹងធ្វើសួនតន្ត្រីបាញ់ទឹកនោះជាហេតុធ្វើឲ្យមានការរិះគន់ធ្ងន់ធ្ងរពីសំណាក់មហាជនក៏ដូចជាភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិ។
ឯកឧត្តម ឡុង ឌីម៉ង់ អភិបាល រងនៃគណៈអភិបាលខេត្តព្រះសី ហនុទទួលបន្ទុកជាអ្នកនាំពាក្យរដ្ឋ បាលខេត្តព្រះសីហនុបានបញ្ជាក់ថា ចំពោះទីតាំងដែលចាក់ដីលប់ឆ្នេរនិងចាក់ដីចូលសមុទ្រនេះគឺជាគ ម្រោង វិនិយោគរបស់ក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី ហើយត្រូវបានរាជរដ្ឋាភិបាលសម្រេច ផ្តល់សិទ្ធិវិនិយោគ និងត្រូវបានក្រសួងដែនដីនគររូបនីយកម្ម និង សំណង់ ចុះហត្ថលេខាដោយឯកឧត្តម តឹក រ៉េត សម្រេច រដ្ឋលេខា ធិការក្រសួងដែនដីនគររូបនីយកម្មនឹងសំណង់បានសម្រេចឲ្យក្រុមហ៊ុនចិនខាងលើ មានសិទ្ធិអភិវឌ្ឍន៍នៅ ចំណុចឆ្នេររអូរត្រេះស្ថិតក្នុងភូមិ ៦ សង្កាត់លេខ ៤ក្រុងនិងខេត្តព្រះសីហនុ ក្នុងទំហំផ្ទៃដីជាង 8 ហិចតា។
ជាមួយនិងការលើកឡើងរបស់ឯកឧត្តម ឡុង ឌីម៉ង់ ខាងលើ នេះមន្រ្តីជំនាញរៀបចំដែនដីខេត្ត ព្រះសីហនុ ម្នាក់ សួមមិនបញ្ចេញឈ្មោះក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី ពិតជា ទទួលបាន សិទ្ធិ វិនិយោគពីរាជរដ្ឋាភិបាលពិត ប្រាកដមែន ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺរក្រុមហ៊ុន យូណាន ជីងចេង ខូអិល ធីឌី មិនបានគោរពតាមខ្លឹមសារនៃលិខិតរបស់ក្រសួងដែនដីលេខ១០៤២ ចុះថ្ងៃទី ០៨ខែឧសភាឆ្នាំ២០២៤ខាងលើនោះឡើយ។ពីព្រោះបើយោងតាមខ្លឹមសារនៃលិខិតខាងលើក្រសួងរៀបចំដែនដីបានបញ្ជាក់យ៉ាងច្បាស់ ដោយ តម្រូវ ឲ្យក្រុមហ៊ុន ស្នើសុំកិច្ចសហការពីមន្ទីររៀបចំដែនដី នគំរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រះសីហនុ កំណត់និយាមការទីតាំងដែលត្រូវសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពារ រលកសមុទ្រ ឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីធារណៈពីរាជរដ្ឋាភិបាលជាមុនសិន មុននិងធ្ចើការសាងសង់។ហើយការចាក់ដីចូលសមុទ្រនាពេលនេះក៏គេប្រើប្រាស់តែលិខិតរបស់ក្រសួងដែនដីដែលចុះហត្ថលេខាដោយឯកឧត្តម តឹក រ៉េត សម្រេច រដ្ឋលេខា ធិការមួយសន្លឹកបុណ្ណោះ។
តែទោះជាយ៉ាងណាក៏ដោយជុំវិញបញ្ហារនេះបន្ទាប់ពីមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យជាក់ស្តែងនិងពិភាក្សាគ្នារួចមក លោក អ៊ី សុខ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានការងារ បានធ្វើការ បូកសរុប និងសម្រេចដោយតម្រូវឲ្យក្រុមហ៊ុនយូណានជីងចេងខូអិលធីឌីត្រូវតែអនុវត្តឲ្យបាន៖គឺ០១ក្រុមហ៊ុនត្រូវ ផ្អាកការដ្ឋាន សាង សង់ជាបណ្តោះសិន។០២ក្រុមហ៊ុនត្រូវកាយដីដែលបានចាក់លើឆ្នេរសមុទ្រចេញវិញនិងជួស ជុលផ្លូវ ក្រានីតឱ្យបានស្អាតដូចដើមវិញ ។០៣- ក្រុមហ៊ុនត្រូវមានសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់ និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលក សមុទ្រ ឱ្យបានច្បាស់លាស់ និងត្រូវស្នើ សុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល។០៤- ក្រុមហ៊ុនត្រូវ សិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស និងអត្តសញ្ញាណល្អឯក សម្រាប់ខេត្តព្រះសីហនុ។០៥- ក្រុមហ៊ុនត្រូវ សិក្សាពីផលប៉ះពាល់បរិស្ថាន ឱ្យបានហ្មត់ចត់។០៦-ក្រុមហ៊ុនត្រូវស្នើ សុំលិខិតអនុញ្ញាតសាងសង់ និងលិខិត អនុញ្ញាតបើកការដ្ឋាន ពីក្រសួង រៀប ចំដែនដី នគរូបនីយកម្មនិងសំណង់។ ០៧- ក្រុមហ៊ុនត្រូវ សហ ការជាមួយ អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងឱ្យស្របតាមនិតិវិធី និងលិខិតបទ ដ្ឋានគតិយុត្តិដែលមាន ចែងជាធរមាន៕នាគសមុទ្រ