កូរ៉េខាងជើង ខាងត្បូង គំរាមកំហែង គ្នា​ទៅវិញទៅមក​

0

​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២១ ខែតុលា បាន​គំរាមកំហែង​ថា​នឹង​តបត​ដោយ​គ្មាន ការអាណិតអាសូរ​ទៅលើ​កូរ៉េខាងត្បូង ក្រោយពេល​កម្លាំង​ទាហាន​ប្រទេស​ទាំង ២​បាន​ប៉ះទង្គិច​នៅ​តំបន់​ព្រំដែន ។
​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​ការពារ ជាតិ​កូរ៉េខាងត្បូង​បានឱ្យដឹងថា កូរ៉េ​ខាង ជើងបាន​ព្រមាន​ខាងលើ តាម​បណ្ដាញ ទំនាក់ទំនង​ទាន់​ហេតុការណ៍​របស់​ប្រទេស ទាំង​២ ដោយ​ក្នុងនោះ មានការ​វាយ ប្រហារ​តបត​ទៅលើ​កូរ៉េខាងត្បូង ។ កូរ៉េ ខាងជើង​បានប្រកាស​ប​ន្ដ​យាមល្បាត​នៅ តាម​បណ្ដោយ​ព្រំដែន​ជាប់​កូរ៉េខាងត្បូង​។
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េ ខាងត្បូង​លោក Kim Min Seok បាន បញ្ជាក់ថា ភាគី​កូរ៉េខាងត្បូង​បាន​ព្រមាន ដល់​កូរ៉េខាងជើង​ពី​សកម្មភាព​ឌឺដង​ដោយ ធ្វើការ​យាមល្បាត​នៅ​តំបន់ស​ព្រំដែន ប្រទេស​ទាំង​២ ជា​សកម្មភាព​គំរាម កំហែង​ដល់​សន្ដិសុខ​ក្នុង​តំបន់ ។ko
​កូរ៉េខាងត្បូង​និង​ខាងជើង​បាន​ប៉ះទង្គិច គ្នា​ដោយ​អាវុធ​ធុន​ធ្ងន់​នៅលើ​ដីគោក​ស្ថិត នៅក្នុង​តំបន់ស​ព្រំដែន​ប្រទេស​ទាំងពីរ កាលពី​រសៀល​ថ្ងៃទី​១៩ ខែតុលា ។ ហេតុការណ៍​ប៉ះទង្គិច​គ្នា​កើតឡើង​នៅ វេលា​ម៉ោង​១៧​និង​៤០​នាទី​ម៉ោង​នៅក្នុង តំបន់​ពេលនោះ ភាគី​កូរ៉េខាងត្បូង​បាន បាញ់​ព្រមាន​ដល់​ក្រុម​ទាហាន​កូរ៉េ​ខាង ជើង​ដែល​ចូលមក​កៀក​ព្រំដែន​ស្ថិតនៅក្នុង​ទីក្រុង Paju ខេត្ដ​Gyeonggi ។​
​មុនពេល​ផ្ទុះអាវុធ​ភាគី​កូរ៉េខាងត្បូង បានផ្ដល់​ព័ត៌មាន​ព្រមាន​ជាមុន​ដល់ ក្រុម​ទាហាន​កូរ៉េខាងជើង ប៉ុន្ដែ​ទាហាន ទាំងនោះ​មិន​ព្រម​ដកថយ​វិញ​ឡើយ ទើប​មាន​ការបាញ់​ព្រមាន​បែបនេះ​។ មេបញ្ជាការ​កងទ័ពជើងគោក​កូរ៉េ​ខាង ត្បូង​បានឱ្យដឹងថា ទាហាន​កូរ៉េខាងជើង បាន​បាញ់​តបត​វិញ​ភ្លាមៗ​ចូលទៅ​ក្បែរ ទីតាំង​យោធា​ត្រួតពិនិត្យ​នៅតាម​ព្រំដែន របស់​កូរ៉េខាងត្បូង​។
​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​អូស បន្លាយ​រយៈពេល​ជាង​១០​នាទី ប៉ុន្ដែ​ស្ថាន ភាពមិន​បង្ក​ឱ្យ​តានតឹង​ខ្លាំង​ឡើង​នៅ ឡើយ​។ មន្ដ្រី​ក្រសួងការពារជាតិ​កូរ៉េ ខាងត្បូង​មួយរូប​បានឱ្យដឹងថា ភាគី​ទាំង សងខាង​គ្មាន​អ្នកណា​រងរបួស ក៏ដូចជា ខូចខាត​ទ្រព្យសម្បត្ដិ​នោះឡើយ ។​
​នេះ​ជា​ករណី​ប៉ះទង្គិច​គ្នា​ថ្មី​បំផុត​រវាង កូរ៉េ​ទាំងពីរ​កាលពី​ថ្ងៃទី​១៨ ខែតុលា កូរ៉េខាងត្បូង​ក៏បាន​បាញ់​ព្រមាន​ដល់​ក្រុម ទាហាន​កូរ៉េខាងជើង​កុំឱ្យ​ចូលទៅ​កៀក តំបន់​ព្រំដែន ប៉ុន្ដែ​ពេលនោះ​ទាហាន កូរ៉េខាងជើង​បាន​ដកថយ​វិញ​មិនបាន បាញ់​តបត​នោះឡើយ ។​Barack Obama, Park Geun-hye
​កាលពី​ថ្ងៃទី​១០ ខែតុលា ទាហាន ប្រទេស​ទាំងពីរ ក៏បាន​ប្រើប្រាស់​កាំភ្លើង យន្ដ​បាញ់​គ្នា​ទៅវិញទៅមក ពេលដែល ទាហាន​កូរ៉េខាងជើង​បាន​បាញ់​បំបែក បើ​ត​ប៉ោង​ហោះ​នាំ​ខិ​ត្ដ​ប័ណ្ណ​ចូលទៅ​កាន់ ទឹកដី​កូរ៉េខាងជើង​នៅ​តំបន់​Yeoncheon​។ បើ​ទោះ​មាន​ការបាញ់​បំផ្លាញ​ពី​ភាគី កូរ៉េខាងជើង តែ​ក្រុម​សកម្មជន​កូរ៉េ​ខាង ត្បូង​មាន​គម្រោង​បង្ហោះ​បើ​ត​ប៉ោង​ហោះ​នាំ​ខិ​ត្ដ​ប័ណ្ណ​៥​ម៉ឺន​ទៀត​ទៅកាន់​កូរ៉េ​ខាង ជើង​នៅ​ថ្ងៃទី​២៥ ខែតុលា ។​
​ការ​បង្ហោះ​ខិ​ត្ដ​ប័ណ្ណ​ពី​ក្រុម​សកម្មជន កូរ៉េខាងត្បូង​តែងតែ​ទទួលរង​ការរិះគន់ យ៉ាងខ្លាំង​ពី​កូរ៉េខាងជើង ដោយសារតែ សកម្មភាព​ទាំងនោះ​បាន​បំផុសបំផុល ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​មាន​សកម្មភាព ប្រឆាំងនឹង​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង ជា​សកម្មភាព​បំពាន​លើ​អធិបតេយ្យ ភាព​ប្រទេសជិតខាង ។​ko1
​នៅ​ថ្ងៃទី​១៩ ខែតុលា មេដឹកនាំ​កូរ៉េ ខាងជើង លោក​គីម ជុង​អ៊ុន​បាន​ទៅ​ត្រួត ពិនិត្យ​ពិធី​ហ្វឹកហ្វឺន​កម្លាំង​ទាហាន​អាកាស នៅ​កងពល​លេខ​១០១៧​និង​៤៥៨​ដោយ មានការ​ហោះហើរ​និង​ចុះចត​ឧ​ទ្ធ​ម្ភា​គ ចក្រ​ចម្បាំង​ផងដែរ​។ មេដឹកនាំ​គីម ជុង​អ៊ុន​បានធ្វើ​ដំណើរ​ជាមួយ​មន្ដ្រី​ជាន់ ខ្ពស់​ពីររូប គឺ​នាយសេនាធិការរង លោក Hwang Pyong So និង Choe Ryong Hae អនុប្រធាន​បក្ស​ពលករ​កូរ៉េខាងជើង រួមជាមួយ​មន្ដ្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត​។​
​មេដឹកនាំ​គីម ជុង​អ៊ុន បាន​សរសើរ ដល់​បច្ចេកទេស​បើក​យន្ដហោះ​របស់ កម្លាំង​ទាហាន​អាកាស និង​ជំរុញ​ឱ្យ​ហ្វឹក ហ្វឺ​ន​ថែមទៀត​ទាំង​ស្មារតី និង​យុទ្ធសាស្ដ្រ ក្នុងការ​ធ្វើសង្គ្រាម 9