(កំពង់ធំ)÷ លោក សាយ គឹមឡម បានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោកអភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ផ្ដល់ប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យនៅក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
ជាមួយគ្នានេះលោក សាយ គឹមឡម បានណែនាំដល់លោកមេឃុំព្រះដំរីនិងសហការី ត្រូវខិតខំពង្រឹងគុណភាព ប្រសិទ្ធភាពការងារ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស ត្រូវផ្ដល់ប័ណ្ណសមធម៌ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយបបច្ចុប្បន្នភាព និងតម្លាភាពបំផុតក្នុងការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងបានផ្ដល់សាច់ប្រាក់ជូនដល់ដៃប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។
លើសពីនេះលោកបាអភិបាលស្រុកស្ទោង ធ្វើការណែនាំដល់រដ្ឋបាលឃុំព្រះដំរី ត្រូវធ្វើការសិក្សា គ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងប្រព័ន្ធស្រោចស្រពឱ្យបានពេញលេញក្នុងដៃ ដើម្បីងាយស្រួលក្នុងការស្តារ កសាងថ្មីៗថែមទៀតនិងការបែងចែកទឹកឱ្យបានគ្រប់គ្រាន់ដល់ស្រែស្រូវកសិករជាពិសេសត្រូវចេះគ្រប់គ្រង និងប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ។
លើសពីនេះទៀតលោក បានណែនាំដល់អធិការនគរបាលស្រុក ព្រមទាំងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងរដ្ឋបាលឃុំ ត្រូវសហការគ្នា និងពន្លឿនការផ្ដល់សៀវភៅ ឬឯកសារអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់បានតាមតម្រូវការជាពិសេសដើម្បីធ្វើប័ណ្ណសមធម៌ឲ្យបានទាន់ពេលវេលា។
ជាចុងក្រោយ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណក្រីក្រនិងប័ណ្ណសមធម៌ទាំងអស់ ត្រូវប្រើប្រាស់បាននេះឲ្យបានត្រឹមត្រូវជាគុណប្រយោជន៍ តាមគោលការណ៍ កុំយកប័ណ្ណនេះទៅប្រើប្រាស់ខ្ពស់គោលការណ៍និងដាក់បញ្ចាំឲ្យសោះ។
គួរបញ្ជាក់ផងដែរថា ប័ណ្ណចែកព្រឹកមិញមានសរុបចំនួន ១៧៣ប័ណ្ណ ក្នុងនោះក្រ១ចំនួន២១ប៏ណ្ណ ក្រ២ចំនួន៩០ប័ណ្ណ និងហានិភ័យចំនួន៦២ប័ណ្ណផងដែរ។ អត្ថបទលោក ឆុន ឆេងក្រឹម