ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានប្រកាសថា គោលនយោ បាយរបស់រុស្ស៊ី ជាហេតុផលមួយក្នុង ចំណោមហេតុផល៣ដែលពលរដ្ឋ អាមេរិកបង្ហាញការព្រួយបារម្ភ បន្ទាប់ពី វីរុសអេបូឡា និងក្រុមភេរវកម្មអ៊ិស្លាម បង្កើតរដ្ឋ(IS) ។
បច្ចុប្បន្នពលរដ្ឋអាមេរិកព្រួយបារម្ភ បំផុតនោះគឺៈ
ទី១-នៅលើពិភពលោក យើងបាន ឃើញភាពចលាចលនៅមជ្ឈិមបូព៌ា និងវិបត្ដនៅអ៊ុយក្រែន។ ទី២-វីរុស អេបូឡាដែលកំពុងតែគំរាមកំហែងដល់ ពលរដ្ឋជាច្រើនជុំវិញពិភពលោក និងទី ៣-គឺការគំរាមកំហែងវាយប្រហារភេរវ កម្មរបស់ក្រុមឧទ្ទាមអ៊ិស្លាមបង្កើតរដ្ឋ។
នេះជាលើកទី១ហើយដែលប្រធានា ធិបតីអូបាម៉ា ប្រៀបធៀបគោលនយោ បាយប្រទេសរុស្ស៊ីជាមួយនឹងវីរុសអេបូ ឡានិងក្រុមIS គឺមានការគំរាមកំហែង ដូចគ្នា ។ ក្រោយការប្រៀបធៀបខាងលើ រដ្ឋាភិបាលទីក្រុងមូស្គូក៏មានប្រតិកម្ម យ៉ាងខ្លាំង ។ ក្រសួងការបរទេសរុស្ស៊ីបាន ចាត់ទុកការប្រកាសរបស់ប្រធានាធិបី អូបាម៉ាជាការប្រើប្រាស់ពាក្យសម្ដីមិន សមរម្យ និងការឃោសនាអាក្រក់ទៅ លើប្រទេសរុស្ស៊ី ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះផងដែរ រុស្ស៊ីបាន ព្រមានថា ការដែលលោកខាងលិចនៅ តែបន្ដចងគំនំគុំគួនអាចនឹងបង្កឱ្យមាន បញ្ហាអាក្រក់កើតឡើង ។
តាមលទ្ធផលស្ទាមស្ទង់មតិថ្មីបំផុត បានបង្ហាញឱ្យឃើញថា ការដាក់ទណ្ឌ កម្មរបស់លោកខាងលិចអាចនឹងនាំមក នូវផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច រុស្ស៊ីក្នុងរយៈពេលយូរ ។
ប្រធានាធិបតីពូទីន ធ្លាប់បានប្រកាស ថា ការធ្វើរដ្ឋប្រហារនៅអ៊ុយក្រែនបាន បញ្ជាក់ពីរបបហ្វាស៊ីសថ្មីកំពុងតែកើត ឡើងនៅតំបន់អឺរ៉ុបខាងកើត ។ លោក ពូទីន បានបន្ដទៀតថា ការបាត់បង់តុល្យ ភាពបរមាណូរវាងអាមេរិក នឹងដៃគូនៅ តំបន់អឺរ៉ុបនឹងធ្វើឱ្យសម្ពន្ធមិត្ដលោក ខាងលិចមិនអាចទុកចិត្ដគ្នា ។ មេដឹកនាំ រុស្ស៊ីក៏បានលើកឡើងពីឃ្លាំងអាវុធ បរមាណូ និងសមត្ថភាពទប់ទល់វាយ ប្រហារជាមួយមហាអំណាចអាមេរិក។
លោកពូទីន បន្ដទៀតថា ការដាក់ ទណ្ឌកម្មរបស់លោកខាងលិចគឺជាឱកាស ដ៏ល្អប្រសើរសម្រាប់បណ្ដាក្រុមហ៊ុន របស់រុស្ស៊ីពង្រីកការផលិត និងប្រើប្រាស់ ផលិតផលរបស់ខ្លួន ។ ពលរដ្ឋរុស្ស៊ីនៅ តែគាំទ្រគោលនយោបាយដឹកនាំរបស់ លោកពូទីន ហើយថ្កោលទោសលោក ខាងលិចដែលជាអ្នកបង្កឱ្យមានវិបត្ដិ កើតឡើងនៅប្រទេសអ៊ុយក្រែន ។
សហគមន៍អឺរ៉ុបបានប្រកាសថា ការ ដាក់ទណ្ឌកម្មធ្វើឱ្យរុស្ស៊ីខាតបង់ទឹកប្រាក់ ៧៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ផ្ទុយ ទៅវិញអឺរ៉ុបជាអ្នកខាតបង់ច្រើនជាងគេ ដោយការដាក់ទណ្ឌកម្មទាំងនោះ ។
តាមរបាយការណ៍អឺរ៉ុបនឹងត្រូវខាតបង់ទឹកប្រាក់រហូតដល់៤០ពាន់លានអឺរ៉ូ នៅក្នុងឆ្នាំ២០១៤ ហើយនឹងកើនឡើង រហូតដល់៥០ពាន់លានអឺរ៉ូនៅក្នុង ឆ្នាំ២០១៥ដោយសារតែការដាក់ទណ្ឌ កម្មគ្នាទៅវិញទៅមករវាងអឺរ៉ុប នឹងរុស្ស៊ី ។
រដ្ឋមន្ដ្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ៍ ឡាវរ៉ូវ កាលពីថ្ងៃទី១៣ ខែ តុលា បានប្រកាសថា វិស័យសេដ្ឋកិច្ច នៅក្នុងប្រទេសអឺរ៉ុបនឹងត្រូវឃាតបង់ យ៉ាងច្រើនទាក់ទងនឹងការដាក់ទណ្ឌកម្ម មកលើប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងវិបត្ដិ នៅក្នុងប្រទេសអ៊ុយក្រែន ។ មកទល់ ពេលនេះគេមិនទាន់អាចបញ្ជាក់ពីការ ខាតបង់លើវិស័យណាមួយច្រើនជាងគេ នោះឡើយ ។
នៅក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ដ្រី ការបរទេសរុស្ស៊ី លោកសឺហ្គេយ៍ ឡាវរ៉ូវ ជាមួយក្រុមហ៊ុនជាង៦០០នៅអឺរ៉ុបបាន បញ្ជាក់ពីការខូចខាតខាងលើ ។
លោកឡាវរ៉ូវ បានអំពាវនាវដល់ អឺរ៉ុបលុបចោលការដាក់ទណ្ឌកម្មដើម្បី ដោះដូរដែលរុស្ស៊ីអាចនាំចូលផលិតផល ពីអឺរ៉ុបមកវិញ ។
វិបត្ដិនៅក្នុងប្រទេសអ៊ុយក្រែនបាន ធ្វើឱ្យស្ថានភាពទំនាក់ទំនងរវាងរុស្ស៊ី នឹង អឺរ៉ុបប្រឈមមុខតានតឹងដាក់គ្នា ហើយ ជះឥទ្ធិពលអាក្រក់ដល់សន្ដិសុខ សណ្ដាប់ ធ្នាប់ដល់ពិភពលោកទាំងមូល ។President Obama Speaks on Ebola