នារី​ធ្វើជា​ប្រុស​និង​ជាក​ម្មកា​រា​នី​រោងចក្រ​ម្នាក់​លេបថ្នាំ​ប៉ង​សម្លាប់ខ្លួន​

0


​កំពង់ឆ្នាំង​៖​នារី​តែងខ្លួន​ជា​ប្រុស​ម្នាក់ និង​ជាក​ម្មកា​រា​នី​រោងចក្រ​កាត់ដេរ​បាន​ដាច់ចិត្ត​លេបថ្នាំ​ពេទ្យ​អស់​ជាច្រើន​គ្រាប់ ដើម្បី​ប៉ុនប៉ង​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​ជួល​តែម្នាក់ឯង ពេល​ថ្នាំ​ធ្វើទុក្ខ​ក្អួតចង្អោរ​ខ្លាំង​ទើប​មិត្ត​ភ័​ក្រ​ដឹង​ទាន់ ហើយ​បាន​ដឹក​ប​ញ្ជូ​មកអោយ​គ្រូពេទ្យ​ខេត្ត​ជួយសង្គ្រោះ​ជីវិត​។​ករណី​ប៉ង​

ធ្វើអត្តឃាត​នេះ បានដឹង​ឡើង​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤​ក្នុង​បន្ទប់​ជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​។​​DSC07672

​កម្ម​កា​រា​នី​ឈ្មោះ អ៊ី​ម លីម អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលា​​ប្អៀ​រ ជា​មិត្ត​ភ័​ក្រ​នារី​ប៉ង​ធ្វើអត្តឃាត​បាន​និយាយ​អោយដឹងថា​៖​មិត្ត​ភ័​ក្រ​ខ្លួន​ប៉ង​ធ្វើអត្តឃាត​​មានឈ្មោះ សយ សុរ៉ា​គា អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ជាមួយ​នាង​ក្នុងផ្ទះ​ជួល​នៅ​ភូមិ​ព្រៃ​ខ្មែរ ឯ ​ទី​លំ​របស់​នាង​នៅក្នុង​ខេត្តបាត់ដំបង​នាង​ប្រាប់ថា​អត់​មាន​ម៉ែឪ​ទេ នាង​ធ្វើការ​ក្នុង​រោងចក្រ​កាត់ដេរ​តា​បារាំង នៅ​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ជា​យូរ​ខែ​មកហើយ​។​​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា នាង​បាន​ទៅធ្វើ​ការ​ក្នុង​រោងចក្រ​ជាធម្មតា ប៉ុន្តែ​នៅ​ថ្ងៃរសៀល​នាង​នៅ​ដេក​ក្នុង​បន្ទប់​តែម្នាក់ឯង​អត់​ចេញទៅ​ធ្វើការ​ទេ​។ លុះដល់​ម៉ោង​៥​និង​៣០នាទី​ល្ងាច ពេល​មិត្ត​ភ័​ក្រ​ចេញ​មកពី​ធ្វើការ​ងារ​វិញ​ចូលក្នុង​បន្ទប់ ក៏បាន​ឃើញ​នាង​ក្អួតចង្អោរ​យ៉ាងខ្លាំង​ឡើង​ទន់​ខ្លួន​រូប​កាយ​ស្លេកស្លាំង ទើប​ដឹងថា​រូបនាង​បាន​លេបថ្នាំ​ក្រពះ​ពោះវៀន​អស់​ជាច្រើន​គ្រាប់​ប៉ុនប៉ង​សម្លាប់ខ្លួន មិន​ថា​ដឹង​នាង​មាន​វិបត្តិ​រឿង​អ្វី​នោះទេ​។​

បន្ទាប់មក​រូបនាង​និង​មិត្ត​ភ័​ក្រ​បាន​ជួល​រ៉ឺម៉ក​ម៉ូតូ ដឹក​នាង​មកកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ដើម្បីអោយ​គ្រូពេទ្យ​ខេត្ត​ជួយសង្គ្រោះ​ជីវិត​។​​ ​អ្នកគ្រូ​និង​លោកគ្រូ​ពេទ្យ​ខេត្ត ក្នុង​អាគារ​សង្គ្រោះបន្ទាន់​បានអោយដឹងថា​៖​សភាព​ពុល​ថ្នាំ​របស់​នាង​ខ្ទើយ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ បើ​មិត្ត​ភ័​ក្រ​គេ​បញ្ជូនមក​មន្ទីរពេទ្យ​មានការ​យឺត​​យ៉ាង​តែ​បន្តិចទៀត​នោះ គ្រូពេទ្យ​ពិតជា​ពិបាក​ជួយសង្គ្រោះ​ហើយ​អាច​និង​ស្លាប់​បាន​។​​ ​ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល​នាង​ខ្ទើយ ពេល​គ្រូពេទ្យ​ជួយសង្គ្រោះ​នោះបាន​​និយាយ​អោយដឹងថា​៖​នារីៗ​ដែល​បា​នេះ​វ័យ​ប៉ុណ្ណឹង គ្មាន​វិបត្តិ​ផ្លូវចិត្ត​អ្វី​ក្រៅពី​រឿង​ស្នេហា​​ឬ​ខឹង​និង​មិត្ត​ភ័​ក្រ​នោះឡើយ​ទើប​គិត​ខ្លី​បែបនេះ ស្មានថា​ការស្លាប់​បែបនេះ​ស្រួល​ទៅ​ឬ​..!​។​​DSC07663DSC07665

​មិត្ត​ភ​ក័​ក្រ​នាង​ខ្ទើយ សុំ​អំពាវ​នាង​ដល់​ក្រុមគ្រួសារ​របស់​នាង នៅក្នុង​ខេត្តបាត់ដំបង​​បើ​បានដឹង​ពី​ព័ត៌មាន​នេះហើយ សូមមេត្តា​មកជួយ​មើល​នាង​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ផង ព្រោះថា​រូបនាង​គ្មាន​អ្នកណា​ទីពឹង​ក្រៅពី​មិត្ត​នោះទេ ប៉ុន្តែ​ពួកនាង​ជា​មិត្ត​ភ័​ក្រ​ក៏​គ្មាន​ពេល​ច្រើន​សំរាប់​កំដរ​នាង​នៅក្នុង​មន្ទីរពេទ្យ​ដែរ ដោយ​មិនអាច​បាត់​មុខ​ពី​ក្នុង​រោង​
​ចក្រ​កាត់ដេរ​ច្រើន​ថ្ងៃនោះ​បានដែរ​៕