លោកជំទាវ ឡោក ខេង  បានជំរុញដល់គ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជំងឺមិនឆ្លង

0

(កំពង់ធំ)÷ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មាធិការទី៨ នៃរដ្ឋសភា និងគណៈប្រតិភូបានអញ្ជើញចុះពិនិត្យស្វែងយល់ការផ្ដល់សេវានៅមន្ទីរពេទ្យបង្អែកស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២៤។

 ថ្លែងទៅកាន់ក្រុមគ្រូពេទ្យ អាជ្ញធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនៅក្នុងឱកាសនេះ លោកជំទាវបានបានជំរុញដល់គ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួបរួមសហការបង្កើនការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជំងឺមិនឆ្លងឲ្យអស់ពីលទ្ធភាព ពីព្រោះបច្ចុប្បន្ននេះបញ្ហាជំងឺមិនឆ្លងបានកំពុងតែយារយីតរីកដុះដាល និងបង្កការគ្រោះថ្នាក់យ៉ាងធំធេងដល់មនុស្សជាតិក្នុងនោះប្រជាពលរដ្ឋខ្មែរ ក៏បានទទួលនូវគ្រោះថ្នាក់ពីជំងឺមិនឆ្លងនេះយ៉ាងធ្ងន់ធ្ងរផងដែរ។

ជាមួយគ្នានេះលោកជំទាវប្រធានគណៈកម្មការ បានជំរុញបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ និងគណៈកម្មការទ្រទ្រង់សុខភាពភូមិ ត្រូវខិតខំបង្កើនអនុវត្តដំណើរការគណៈកម្មការទ្រទ្រង់សុខភាពភូមិនេះ ឱ្យបានដំណើរការឡើងវិញ និងមានសកម្មភាពយ៉ាងទូលំទូលាយជាពិសេសជាមួយនឹងបញ្ហាសុខភាពទូទៅ និងជំងឺមិនឆ្លងឲ្យកាន់តែទូលំទូលាយជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដោយមិនត្រូវរង់ចាំប្រព័ន្ធបច្ចេកទេសឡើយ។

ទន្ទឹមនឹងនេះលោកកជំទាវ បានកោតសរសើរខ្ពស់ដល់ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង ដែលបានខិតខំបម្រើសេវាព្យាបាល ជូនប្រជាពលរដ្ឋប្រកបដោយគុណភាពប្រសិទ្ធភាព ថ្វីដ្បិតនៅខ្វះមន្ត្រីបច្ចេកទេសព័ត៌មានវិជ្ជា អ្នករដ្ឋបាល អគារសង្គ្រោះបន្ទាន់ និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀតក៏ដោយ ជាពិសេសគឺការផ្ដល់សេវាជូន ម្ចាស់ប័ណ្ណសមធម៌ ប័ណ្ណ(ប ស ស) យ៉ាងកក់ក្តៅផងដែរ។

លើសពីនេះទៀតលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មាធិការទី៨ នៃរដ្ឋសភា និងគណៈប្រតិភូបានណែនាំដល់ប្រធានមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ត្រូវប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយដូចជា ប៉ុស្ត័របេន័រ ឧឃ្យោសនស័ព្ទ និងទូរទស្សន៍នៅតាមទីសាធារណៈនិងនៅកន្លែងទទួលភ្ញៀវនៅក្នុងមន្ទីរពេទ្យឲ្យបានទូលំទូលាយដល់សាធារណៈជននិងអ្នកមកទទួលសេវា និងជំរុញដល់គ្រប់ភាគីពាក់ព័ន្ធត្រូវនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែកស្ទោងមាន
បុគ្គលិកសរុបចំនួន៧២នាក់ មណ្ឌលសុខភាពចំណុះចំនួន ១១ដែលក្នុងនោះគ្របដណ្ដប់លើស្រុកស្ទោងទាំងមូលនិងមណ្ឌលសុខភាព២នៃស្រុកប្រាសាទបល្ល័ង្ក ហើយមានអ្នកទទួលផលជិត១៦ម៉ឺននាក់។ អត្ថបទលោក ឆុន ឆេងក្រឹម