ប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍ បានដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកលើកទី១ អាណត្តិទី៤

0

(កំពង់ធំ)÷ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤លោក អួង សារឿន ប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍ បានដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកលើកទី១ អាណត្តិទី៤ ដើម្បីឱ្យសមាជិកក្រុមប្រឹក្សាស្រុកទាំងអស់ យល់កាន់ច្បាស់ពីតួនាទី/ភារកិច្ចរបស់ខ្លួន ក្នុងការបំពេញបេសកកម្ម នៅតាមមូលដ្ឋានជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពង់។

លោក អួង សារឿន បានបង្ហាញខ្លឹមសារ និងរបៀបវារៈអង្គប្រជុំនេះមានដូចតទៅ÷ ១.ផ្សព្វផ្សាយសេចក្តីណែនាំលេខ០២៤ សណន របស់ក្រសួងមហាផ្ទៃ។ ២. ណែនាំឱ្យរដ្ឋបាលរៀបចំប្រតិទិនការងារអាណត្តិទី៤រយៈពេល១២ខែ។ ៣. ស្តាប់របាយការណ៍របស់រដ្ឋបាលស្រុកបញ្ហាប្រឈម។ ៤.បញ្ហាផ្សេងៗ

ថ្លៃងនៅក្នុងកម្មវិធីនេះលោកប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍ បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសឱ្យចូលកាន់មុខតំណែងជាប្រធានស មាជិកក្រុមប្រឹក្សាស្រុករួចមកកន្លងទៅថ្មីៗនេះ សូមសមាជិកក្រុមប្រឹក្សាស្រុកទាំងអស់ ត្រូវចិត្តទុកដាក់អនុវត្តការងារដែលរដ្ឋបាលខេត្ត/ស្រុក ដាក់ឱ្យអនុវត្តាមផែនការមួយចំនួន ដើម្បីបម្រើជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ជូនពួកគាត់ឱ្យទាន់ពេលវេលា។

ជាចុងក្រោយលោក អួង សារឿន ប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍ បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ និងចំណាយពេលវេលា បំពេញតួនាទី/ភារកិច្ចជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរនៅក្នុងមូលដ្ឋានបានលឿនបំផុត។ បន្ថែមពីនេះ លោកប្រធានក្រុមប្រឹក្សាស្រុក សូមឱ្យរៀបចំ និងពិនិត្យនៅខ្លឹមសារត្រៀមលក្ខណៈប្រជុំឆ្លង និងអនុម័តក្នុងកិច្ចប្រជុំលើកទី២ នៅខែបន្ទាប់ទៀត។ អត្ថបទរដ្ឋបាលស្រុកបារាយណ៍